តារាស្រី វណ្ណ វលក្ខណ៍​ ៖ ស្មានតែផ្លូវចូលផ្ទះ តាមពិតទៅគឺជា...
-

ភ្នំពេញ៖ តារាសម្ដែងស្រស់សោភា វណ្ណ វលក្ខណ៍ បើកបររថយន្តស៊េរីទំនើបមួយគ្រឿង ច្រឡំផ្លូវបត់ចូលផ្ទះ ក៏បើកជ្រុលទៅធ្លាក់កង់ចូលច្រកចំណតក្រោមដីរបស់អគារកំពុងជួសជុលមួយកន្លែង តែមិនបង្កឲ្យមានរងការខូចខាតនោះទេ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់​ចំណុចមុខអគារកំពុងជួសជុលមួយ កន្លែង ទល់មុខវិទ្យាល័យ ជាស៊ីម សាមគ្គី តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

វណ្ណ វលក្ខណ៍ បានប្រាប់ថា " រូបនាងបានចេញមកពីជួបជុំមិត្តភ័ក្តវិញ ដោយបើករថយន្តមកដល់ចំណុចកើត​ហេតុ នាងច្រឡំស្មានតែផ្លូវបត់ចូលផ្ទះរបស់នាង ទើបបើករថយន្តបត់ឡើងកល់ជាប់ផ្លូវចុះចំណតខាងលើតែម្ដង ទើបនាងចុះមកពឹងបងប្អូនប្រជាពលរដ្ឋ ដែលនៅក្បែរនោះ ជួយរកអ្វីមកលើករថយន្តរបស់ខ្លួនឡើង​លើវិញ​ផង។ នាង វណ្ណ វលក្ខណ៍ រៀបរាប់ទាំងទន់ខ្លួនទៀតថា រថយន្តរបស់នាង គឺទើបតែទិញថ្ងៃមិញនេះទេ តែបែរ​ជារូបនាង បើកមកកល់ជាប់បែបនេះទៅវិញ"៕
 
ដោយ៖​ និមល