សង្ស័យបែកថ្នាំ... បុរសម្នាក់ ជិះរថយន្តម៉ាក LEXUS GS-450 ឆ្ពោះទៅស្ពានជ្រោយចង្វារ ដើម្បីលោតទឹកសម្លាប់ខ្លួន តែ...
-

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង២នឹង៤០នាទី​យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ម្នាក់ សង្ស័យ​បែក​ថ្នាំញៀន បាន​បើករថយន្ត LEXUS GS-450 មួយគ្រឿង មក​ឈប់​ពាក់កណ្តាល​ស្ពាន​ជ្រោយចង្វារ​ថ្មី ឈប់​រថយន្ត ហើយ​បម្រុង​លោតទឹក​សម្លាប់ខ្លួន តែ​សមត្ថកិច្ច​ឃាត់ នាំយកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋា​បាល​ជ្រោយចង្វារ ដើម្បី​ឲ្យ​ស្វាង​ជាតិ​ថ្នាំញៀន​នឹង​រង់ចាំ​ទាក់ទង​រក​ក្រុមគ្រួសារ​មក​ទទួលយក​ទៅផ្ទះ​វិញ ។

បុរស​ដែល​គេ​សង្ស័យថា​បែក​ថ្នាំញៀន​នោះ មិន​ស្គាល់ឈ្មោះ អាយុ​ប្រហែល​ជាង៣០ឆ្នាំ ជិះ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក LEXUS GS-450 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AL-5422។
មុនពេល​កើតហេតុ​ឃើញ​បុរស​ខាងលើ​បើករថយន្ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ទិសដៅ​ពី​ជង​ទៅ​ត្បូង ខណៈពេល​បើក​មកដល់​ចំណុច​ពាក់កណ្តាល​ស្ពាន​ជ្រោយចង្វារ បាន​ឈប់​រថយន្ត​បម្រុង​ចុះ​លោតទឹក​សម្លាប់ខ្លួន ភ្លាមៗនោះ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់​ទាន់ តែ​បុរស​នោះ​មិន​ស្តាប់​ទេ ថែមទាំង​រត់​ចូល​ម៉ូតូ​ឡាន​ទៅវិញទៅមក រួច​ដេញចាប់​ទាំង​ឡាន​ម៉ូតូ​ពេញ​លើ​ស្ពាន ៕ ដោយ៖ និស្ស័យ