ជួយស៊ែរឲ្យនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានឃើញផងប្រសិនបើអាណិតនិស្សិតក្រីក្របាត់ម៉ូតូ !
សូមគោរពជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយដល់រូបខ្ញុំដែលជានិស្សិតក្រីក្រស្នាក់នៅបន្ទប់ជួល ក្បែរផ្សារកសិផលជ្រោយចង្វារ ទល់មុខសណ្ឋាគារមេគង្គ ហេងមហាផល បានបាត់ម៉ូតូម៉ាក ហុងដាឌ្រីម ឆ្នាំ2015 ស្លាកលេខ 1FA-1046 បានបាត់វេលាម៉ោង 2:09 រសៀល ថ្ងៃទី10/06/2018 ហើយខ្ញុំជឿជាក់និងសង្ឃឹមថា ឯកឧត្តម និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់អាចជួយស្វែងរកឃើញជនល្មើស តាមរយៈភស្តុតាងនិងសកម្មភាពរបស់ជនល្មើសមានក្នុងវីដេអូ និងរូបថតខាងក្រោមមកផ្តន្ទាទោសតាមច្បាប់ ។ សូមមិត្តភក្តិទាំងអស់ មេត្តាជួយស៊ែរបន្តអោយបានច្រើន ប្រសិនបើទទួលបានពត័មាន ឬភិនភាគដូចខាងក្រោម សូមមេត្តាផ្តល់ដំណឺងតាមរយៈលេខទូរស័ព្ទ 093 506 0 00 / 069 231 430 Credit: Nha Dio
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។