តារាសម្តែង និងម៉ូដែល លោក លី ឧត្តម ត្រូវបានមហាជនស្គាល់ជាច្រើន ព្រោះតែទេពកោសល្យ ក្នុងការសម្តែង ហើយលោកសង្ឃឹមថា ឪពុកម៉ែ បងប្អូន នឹងគាំទ្រលោករហូតទៅ។ កាលពីប៉ុន្មានមុននេះ តារាសម្តែងរូបនេះ ហាក់ខឹងសប្បារនិងបុរសម្នាក់ ដែលលួចម៉ូតូ និងទូរស័ព្ទដៃរបស់លោក ហើយលោកក៏សូមឲ្យអាណាព្យាបាលរបស់បុរសម្នាក់នេះ ចូលខ្លួនមកដោះស្រាយផងដែរ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់លោក ដែលមានឈ្មោះថា លី ឧត្តម បានធ្វើការបង្ហោះសារថា "រំខានបន្តិចណាអ្នកទាំងអស់គ្នាជួយ share អោយខ្ញុំម្នាក់១ដើម្បីអោយអាណាព្យាបាលគាត់បានជ្រាបហើយចូលខ្លួនមកដោះស្រាយអោយខ្ញុំ..ក្មេងប្រុស ម៉ៅ ចន្ទ័រ៉ាសុី ភេទ ប្រុស អាយុ ១៨ឆ្នាំ បានលួចម៉ូត៉ូ នឹង ទូរស័ព្ទដៃ នៅថ្ងៃ ទី ១១ ខែ ០៦ ឆ្នាំ២០១៨ នាវេលាម៉ោង ៥ : ៥៦ នាទីល្ងាចនេះ.. បើពុំចូលខ្លួនមកទេខ្ញុំ នឹង បញ្ចូនរឿងនេះអោយទៅសម្ថតកិច្ចដោះស្រាយ ទៅតាមផ្លូវច្បាប់.. ព្រោះខាងខ្ញុំមានភុស្តតាងគ្រប់គ្រាន់ក្នុងការបង្ហាញ.. ពីខ្ញំបាទ លីឧត្តម"។
ប្រភព៖ លីឧត្តម