ផ្ដេសផ្ដាសអស់ហើយក្មេងឥឡូវ!! សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ អាយុ១២ឆ្នាំ យកមកសាកសួរ បន្ទាប់ពីកុមារារូបនេះបានធ្វើសកម្មភាពចាប់រំលោភ ទៅកុមារីអាយុ៤ឆ្នាំម្នាក់
ភ្នំពេញ ៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចបន្ទប់ជួលអត់លេខ ស្ថិតក្នុងភូមិទី២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាធានីភ្នំពេញ។ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ អាយុ១២ឆ្នាំ យកមកសាកសួរ បន្ទាប់ពីបានទទួលពាក្យបណ្តឹងថា កុមារារូបនេះបានធ្វើសកម្មភាពចាប់រំលោភ ទៅកុមារីអាយុ៤ឆ្នាំម្នាក់ ។
កុមារាដែលជាជនសង្ស័យខាងលើ មានឈ្មោះ យ ថ អាយុ១២ឆ្នាំ រៀននៅសាលាបឋមសិក្សាបឹងសាឡាង ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ។ ចំណែកឯកុមារីរងគ្រោះមានឈ្មោះ ល វ យ អាយុ៤ឆ្នាំ ស្នាក់នៅជាក្រុមគ្រួសារ ក្នុងបន្ទប់ជួលក្បែរកន្លែងកើតហេតុ។ បើកតាមសម្តីស្ត្រីម្នាក់មានឈ្មោះ ឆែម លី អាយុ៤៦ឆ្នាំ ត្រូវជាយាយរបស់កុមារីរងគ្រោះ បានរៀបរាប់ប្រាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃពេលដែលគាត់ និងឪពុកម្តាយរបស់កុមារីរងគ្រោះ ចេញទៅលក់ផ្លែឈើនៅផ្សារដើមគរអស់ គឺបានទុកកុមារីរងគ្រោះឲ្យលោកតាដែល ពិការជើងមើលថែនៅឯផ្ទះ។ លុះដល់វេលាកើតហេតុលោកយាយរបស់កុមារីរងគ្រោះ ក៏បាននាំកុមារីរងគ្រោះទៅងូតទឹក ហើយខណៈពេលដែលកំពុងតែងូតទឹក កុមារីរងគ្រោះក៏ចេះតែស្រែកថាឈឺត្រង់ប្រដាប់ភេទ ។ បន្ទាប់មក លោកយាយរបស់កុមារីរងគ្រោះ ក៏បានចាប់កុមារីរងគ្រោះពិនិត្យមើល ក៏ឃើញមានស្នាមដាច់រលាត់ រួចក៏បានសួរនាំចៅស្រីពីរទៅបីដង ទើបកុមារី រងគ្រោះក៏បានរៀបរាប់ប្រាប់ថា កុមារាដែលជាជនសង្ស័យខាងលើ បានចាប់រំលោភនាងកាលពីថ្ងៃមិញ ។ ប្រភពដដែលបន្តទៀតថា បន្ទាប់ពីចៅស្រីដែលជាកុមារី រងគ្រោះបានរៀបរាប់ ដើមទងសាច់រឿងប្រាប់ហើយ ក៏បានរាយការណ៍ជូនមេភូមិ និងសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងភ្លាមៗតែម្តង ។ ដោយឡែកកុមារីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅមន្តីរពេទ្យសម្ភពក្រុងធ្វើការពិនិត្យ ដោយខាងមន្ទីរពេទ្យមិនបានចេញលិទ្ធផលមកក្រុមគ្រួសាររបស់កុមារីជនរងគ្រោះនោះទេ ដោយប្រាប់រង់ចាំសមត្ថកិច្ច ឬមានដីកាពីតុលារការ ទើបអាចប្រគល់លិទ្ធផលត្រួតពិនិត្យនេះបាន ។ ហើយចំពោះមូលហេតុដែលបណ្តាលឲ្យរូបគេ កើតមានកាមតណ្ហាចាប់រំលោភទៅលើកុមារីរងគ្រោះខាងលើនោះ គឺព្រោះតែរូបគេបានចូលទៅលេងហ្គេម នៅក្នុងណេតមួយកន្លែង ដែលនៅជិតនិងកន្លែងដែលគេស្នាក់នៅ ហើយគេតែងតែបើកមើលរឿងអាសអាភាសជាច្រើនដង រហូតកើតមានតណ្ហា ឈានទៅដល់ការចាប់រំលោភកុមារី រងគ្រោះតែម្តងទៅ។ នេះហើយជារឿងដែលគួរអោយព្រួយបារម្មណ៌ខ្លាំងមែនទែន ក្មេងកាន់តែផ្តេសផ្តាស់អស់ហើយ អនាគតទៅជាយ៉ាងណាទៅ ខ្លួនទើបតែប៉ិននិងសោះ ធ្វើរឿងផ្ដេសផ្ដាសបាត់ទៅហើយ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។