លោក សាន ផានិត៖ ម៉ែអង្គុយចាំកូនពៅម្នាក់នេះ រាល់ល្ងាចបាក់រសៀល ឲ្យកូនសុំទោសដែលកូនចាកចោល ដើម្បីតែ...
-

ភ្នំពេញ៖ ម្ចាស់បទ "ជាប់រវល់" លោក​ សាន ផានិត ហាក់មានសេចក្តីសោកសង្រែងជាខ្លាំង ក្រោយពីបាត់បង់អ្នកម្តាយជាទីស្រលាញ់ ដោយលោកបានបង្ហើបរឿងក្នុងចិត្តមុនពេលដែលអ្នកម្តាយចាកចេញទៅគ្មានថ្ងៃត្រឡប់នោះ។ តារាចម្រៀងលោក សាន ផានិត បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "ម៉ែអើយម៉ែ! ខ្លោចផ្សាណាស់អ្នកភូមិលួចប្រាប់ថាមុនម៉ែចាកចេញម៉ែតែងតែអង្គុយរងចាំកូនប្រុសពៅតែម្នាក់គត់ក្នុងគ្រួសារ គឺខ្ញុំ រាល់ល្ងាចបាក់រសៀល កូនសុំទោសផងដែលកូនចាកចោលម៉ែតាំងពីតូច១៩៨៩មកភ្នំពេញម្នាក់ឯងទាំងគ្មានបងប្អូនម្នាក់ផ្សងព្រេងដើម្បីក្តីស្រម៉ៃក្នុងវិថីសិល្បះនិងចំណេះវិជ្ជាខ្លះ ម៉ែទៅបានស្ងប់ស្ងាត់ហើយ ឯកូនវិញនៅតែបន្តតំណើរលើវិធីសិល្បះគ្មានទីបំផុត សូមដួងព្រលឹងម៉ែជួយគាំទ្រកូនរហូតផង!"។

ប្រភព៖ San Phanith