ក្មេងស្រីកំសត់ រស់នៅរងកម្មព្រោះម្តាយមិនស្រលាញ់ ចំណែកឪពុកក៏ស្លាប់ចោលទៀត ពេលនេះប្អូនស្រីទៅបានសុខហើយ...(មានវីដេអូ)
-

បាត់ដំបង៖ ក្មេងស្រីម្នាក់ ដែលមានចិត្តស្លូតបូត ចេះគោរពចាស់ទុំទាំងពួង ពេលនេះបានស្លាប់បាត់បង់ជីវិតទៅហើយ តែគេនៅមិនដឹងថា ការស្លាប់របស់ប្អូនស្រីនោះ​កើតមកពីអ្វីនៅឡើយទេ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់បងប្រុស Lyhos San បានរៀបរាប់ថា "ប្អូនស្រីឈ្មោះ​ តូ​ ណាវី​ ហៅស្រីម៉ៅ អាយុ១០​ រស់នៅភូមិអណ្ដូងចេញ​ឃុំអូរចារក្រុងបាត់ដំបង​ ម្ដាយធ្វើបាបរាល់ថ្ងៃ​តែឪពុករបស់ប្អូនបានស្លាប់ហើយបងប្អូន"។

ណាវី​ ជាក្មេងស្រីម្នាក់ដ៏គួរឲ្យស្រលាញ់ ចេះគោរពចាស់ទុំ តែជាអកុសល ឪពុករបស់ក្មេងស្រីបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ដោយប្អូនស្រីរស់នៅជាម្តាយ ចិត្តខ្មៅដែលតែងតែវាយធ្វើបាបនាងជារៀងរាល់ថ្ងៃនោះ។ នៅក្នុងមរណៈភាពរបស់ប្អូនស្រី មានមនុស្សម្នាជាច្រើនបានចូលរួមសោកស្តាយ និងអាណិតក្មេងស្រីរូបនេះយ៉ាងខ្លាំង។
ណារី បានរៀបរាប់ថា "ម្តាយរបស់ប្អូនស្រី មិនដែលស្រលាញ់ប្អូនស្រីនោះទេ គឺស្រលាញ់តែកូនក្រោយ ហើយម្តាយប្អូនស្រីមិនដែលចិញ្ចឹមប្អូនស្រីនោះទេ បើនិយាយទៅគឺប្អូនស្រីរាល់ថ្ងៃបានលោកតា ដែលលោកគង់នៅវត្ត បានផ្តល់បាយម្ហូបដល់ប្អូនតែប៉ុណ្ណោះ"។ យ៉ាងណាមិញ យើមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការស្លាប់របស់ប្អូនស្រីរូបនេះនៅឡើយទេ។ មានវីដេអូ៖ ដោយ៖ និប