បើយ៉ាងៗនេះគ្មានសល់ទេសត្វព្រៃ!! មានសេចក្ដីរាយការណ៏ ពីប្រជាពលរដ្ឋ ដែលរស់នៅឯខេត្តស្ទឹងត្រែង មានសត្វព្រៃទាំងរស់ទាំងងាប់និងសាច់ ត្រូវបានឈ្មួញដាក់លក់នៅផ្សារសាមគ្គី យ៉ាងអណាធិបតេយ្យ ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ
-

ស្ទឹងត្រែង៖ ជាក់ស្ដែងគឺកាលពីថ្ងៃទី ១០ខែ មិថុនា ឆ្នាំ ២០១៨ កន្លងទៅនេះ មានសេចក្ដីរាយការណ៏ ពីប្រជាពលរដ្ឋ ដែលរស់នៅឯខេត្តស្ទឹងត្រែង បាននិយាយថា មានសត្វព្រៃទាំងរស់ទាំងងាប់និងសាច់ ត្រូវបានឈ្មួញដាក់លក់នៅផ្សារសាមគ្គី យ៉ាងអណាធិបតេយ្យ ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ

សេចក្ដីរាយការណ៍បានបន្តទៀតថា មានក្រុមឈ្មួញឈរចាំទិញយកទៅស្តុបទុកតាមផ្ទះដើម្បីបន្តដឹកតាមរថយន្តសេរីទំនើបយកទៅលក់នៅប្រទេសជិតខាង ។ និងមានទីតាំងដាក់លក់សត្វព្រៃងាប់និងរស់ដាក់លក់តាមជួរត្រី បន្លែ និងសាច់ ដល់ទៅ៧កន្លែង ដែលស្ថិត នៅចំណុចផ្សារសាមគ្គីខេត្តស្ទឹងត្រែង។
តាមការឱ្យដឹងពីសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា នៅឆ្នាំ២០១៧ រឿងបង្រ្កាបសាច់សត្វព្រៃងាប់និងរស់នៅតាមផ្ទះនិងនៅតាមផ្សារ កាលកន្លងទៅគឺគេតែងតែឃើញខាង កម្លាំងសម្ព័ន្ធមិត្តសត្វព្រៃវាយអេដស៍ និងអាវុធហត្ថផ្ទៃប្រទេស ចុះមកឆ្មក់បង្ក្រាបម្តងម្កាលដែរ ហើយបានយកវត្ថុតាងសាច់សត្វព្រៃទៅដុតកម្ទេចចោល។ ចំណែកឈ្មួញលក់សត្វព្រៃដែលចាប់បាននោះ បានត្រឹមតែធ្វើការបង់ផាក់ពិន័យតែប៉ុណ្ណោះ រួចហើយឱ្យត្រឡប់ទៅវិញ។ ក្រោយពីបានបង្ក្រាបរួច ឃើញថាមានការស្ងប់ស្ងាត់រយៈពេលតែពីរទៅបីថ្ងៃប៉ុណ្ណោះ គឺឃើញក្រុមឈ្មួញមានមុខដដែលទាំងនោះនៅតែបន្តដាក់លក់សាច់សត្វព្រៃងាប់និងសត្វព្រៃរស់ដដែល៕