ម៉ាដូណា សរសើរពីប្តីក្មេងពេញៗមាត់ នៅក្នុងថ្ងៃពិសេស...
ធម្មជាតិបង្កើតមនុស្សមក ឲ្យមានស្រីមានប្រុស និងចេះផ្តល់ក្តីស្រលាញ់ឲ្យគ្នាទៅវិញទៅមក ប៉ុន្តែធម្មជាតិមិនបានបង្ខំឲ្យមនុស្សប្រុសត្រូវតែស្រលាញ់មនុស្សស្រី ។ តើអាចជ្រើសបានទេ ប្រសិនបើមនុស្សប្រុសកើតមកមានចរិកស្រី ហើយមិនដែលមានអារម្មណ៍ជាមួយនឹងមនុស្សស្រីនោះ? ជាការពិតណាស់មានមនុស្សជាច្រើនគ្រាន់តែបានលឺពាក្យថាខ្ទើយ ច្បាស់ជាមានការរើសបាត់ទៅហើយ តែការរើសអើងមួយនេះ មិនបានធ្វើឲ្យមនុស្សប្រុសចរិកស្រីរុញរានោះទេ ។ យ៉ាងណាមិញដូចជា ស្រីស្អាត ម៉ាដូណា ដែលមានរូបសម្រស់ស្រស់ត្រកាល អមដោយភាពជឿជាក់ជាមួយស្នេហាមួយនេះ កញ្ញាមិនដែលចុះចាញ់ រាល់ឧបសគ្គដែលមករារាំង តែអ្វីដែលកញ្ញាស្គាល់នោះគឺចិត្តខ្លួនឯង។
ទន្ទឹមនឹងភាពបរាជ័យរឿងស្នេហាជាច្រើន ពេលនេះកញ្ញា ក៏បានជួបនឹងបុរសម្នាក់ ដែលយល់ព្រមមកគ្រងបេះដូង និងស្ម័គ្រចិត្តមើលថែកញ្ញាជារៀងរហូត មិនថាថ្ងៃមុខទៅជាយ៉ាងណាក៏មិនបោះបង់ចោលគ្នានោះទេ។ អបអរជាមួយស្នេហាដែលកំពុងទទួលបានជោគជ័យមួយនេះ កាលពីយប់ថ្ងៃទី១២ ខែមិថុនា ក៏ជាថ្មីគម្រប់ខួប៥ឆ្នាំ ដែលកញ្ញាទទួលបានការស្រលាញ់ពីបុរសម្នាក់ ព្រមទទួលកញ្ញានិងព្រមទទួលយកនូវអ្វីគ្រប់យ៉ាងរបស់កញ្ញា ទៅជាមួយអនុស្សាជាច្រើនកន្លងមក។ នៅក្នុងពិធីដល់អស្ចារ្យមួយនេះ កញ្ញា ម៉ាដូណា និងប្រុសក្មេង លោក ណុប ហេងទ្រី បានរៀបចំពិធីគម្រប់ខួប៥ឆ្នាំរបស់អ្នកទាំងពីរយ៉ាងរីករាយ ដោយមានតារាស្រីប្រុសជាច្រើនបានមកចូលរួមផងដែរ។ លោក ណុប ហេងទ្រី ដែលត្រូវបានគេស្គាល់ជាកូនកំព្រា គ្មានម្តាយ គ្មានឪពុក ត្រូវរស់នៅជាបងស្រី និងប្អូនប្រុសម្នាក់ផងនោះ ហេងទ្រី ក៏ជាក្មេងម្នាក់ដែលមានចរិកល្អ និងចេះគោរពចាស់ទុំ។ ទោះបីជាយ៉ាងណា ប្តីវ័យក្មេងរូបនេះ ត្រូវបានកញ្ញា ម៉ាដូណា សរសើរមិនដាច់ពីមាត់ ទោះបីជាកូនកំព្រាក៏ពិតមែន តែប្តីល្អម្នាក់នេះ មិនដែលធ្វើឲ្យកញ្ញា ម៉ាដូណា ពិបាកនោះទេ បើនិយាយទៅគឺហេងទ្រី គាត់ជាអ្នករកចំណូលចូលគ្រួសារ ទាំងថ្លៃឈ្នួលខុនដូរ និងបង់ថ្លៃដីទិញរំលោះជាដើម គឺប្តីម្នាក់នេះជាអ្នករ៉ាប់រងទាំងអស់។ អមជាមួយនោះផងដែរ ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Dara Rath ក៏បានរៀបរាប់យ៉ាងវែងដូច្នេះថា "អបអរសាទរ ស្រីមុខសេះ ម៉ាដូណា Madona Cutee ដែលរកបានប្ដីក្មេង សង្ហារ ហើយស្មោះស្នេហ៍។ យួរប្លោកដើររកអស់មួយស្រុកខ្មែរទៀត ក៍គ្មានបុរសប្រភេទនេះដែរ។ ដើររកទៅនាង ដែលមនុស្សប្រុសម្នាក់ ហ៑ានប្រកាសថានាងជាភរិយា ហ៑ានយកអនាគត និងជីវិតរបស់គេទាំងស្រុង មកបើកចំហរដោយមិនខ្វល់ពីការសើចយំ របស់មនុស្សជុំវិញខ្លួន ហ៑ានទាំងទទួលស្គាល់ថា គេធ្លាប់ត្រូវបាននាងផ្ចុងផ្ដើម ដោយមិនខ្មាស់។ ១០០០នាក់ប្រហែលមានតែប្ដីនាងនឹងទេ ដែលក្រោយពីនាងយកមកបណ្ដុះបណ្ដាល យកមកចិញ្ចឹម អោយចេះអោយដឹងអោយមានជំនាញថតរូប និងថត MV ក្លាយជាមនុស្សរកលុយបានដល់ម្លឹង តែគេបែរជាយកសមត្ថភាពរបស់គេ មកចិញ្ចឹមនាងវិញ។ ក្រៅពីលោក ណុប ហេងទ្រី Heng-Try Nop គេមានសមត្ថភាពដល់ប៉ុណ្ណេះ ប្រហែលជាហោះហើរចោលនាង ហើយរត់ទៅចិញ្ចឹមស្រីក្មេង ប្រុសក្មេងចោលនាងបាត់ទៅហើយ គេមិនយកសមត្ថភាពរបស់គេចិញ្ចឹមស្រីមុខចាស់ដូចនាងទេ។ ក្រៅពីគាត់(លើកលែងប្ដីចៅខ្មែរ Sokunroth Kuch Khon Khemarin) ខ្ញុំហ៑ានថា មិនទាំងហ៑ានទាំងទទួលស្គាល់ថា គេធ្លាប់សុីពែនាង គេបានប៉ុណ្ណឹងដោយសារនាងផង ព្រោះខ្លាចបាក់មុខ ថារស់ដោយសារខ្ទើយ កុំថាហ៑ានដល់ទទួលស្គាល់ថា នាងជាសង្សារ នាងជាប្រពន្ធ សូមសរសើរដែលគេហ៑ានយកអនាគត និងមុខមាត់គេមកប្ដូរចឹង ជាមួយស្រីមានប្រវត្តិអាសដូចនាង។ នៅតែសរសើរ ដែលនាងជ្រើសចំបុរសមានគុណធម៍យកមកធ្វើសង្សារ យកមកបណ្ដុះបណ្ដាល ហើយដោយសារគុណធម៍ និងការដឹងគុណនាង ទើបគេប្រែក្លាយជាបុរសល្អ មកអនាគតគេ មកផ្ញើនាង ទោះជាដឹងថានាងជាភេទទី៣។ នាងគឺជាស្រីខូចដែលសំណាងជាងគេ លើលោក សរុបមក មានតែជូនពរអោយគូស្នេហ៍ទាំងពីរ ស្រលាញ់គ្នាដល់ចាស់កោងខ្នង កុំអោយចាញ់្ដីប្រពន្ធប្រុសស្រីទាំងពួង ហេហេ ចង់ប្រាប់ថា រំភើបជំនួសប្អូនទាំងពីរ"៕ ដោយ៖ និមល ប្រភព៖ Madona Cutee
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។