មិនដឹងថាស្រវឹងឬក៏ងងុយដេក បុរសម្នាក់បើករថយន្តទំលាក់ទឹកប្រឡាយ ហើយមកជះកំហឹងដាក់អ្នកកាសែត
-

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាករថយន្តLEXUS GX-470 មួយគ្រឿងបើកល្បឿនពេកធ្លាក់ផ្លូវចុះផឹកទឹកប្រឡាយទាំងព្រឹក ដោយមិនដឹងថាអ្នកបើកបរស្រវឹងស្រាឬងងុយដេកនោះទេ។លុះពេលអ្នកកាសែតទៅថត បែរជាអ្នកបើកបររថយន្តខាងលើ រួមជាមួយតារាចម្រៀងដែលគេមិនសូវស្គាល់ឈ្មោះមាស សារិទ្ធ ដែលជាកូនប្រុសលោកមាស សារ៉ាន់ ស្លៀកពាក់ស៊ីវិលពាក់មួកយោធាដៀលអ្នកកាសែតថា សុទ្ធតែជាពួកអាបង្ហិន(អាបំផ្លាញ)ទៅវិញ ។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុង ភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រហូតដល់វរលាម៉ោង៦និង២០នាទីព្រឹកថ្ងៃដដែលទើបស្ទូចយករថយន្តចេញពីកន្លែងកើតហេតុបាន។
រថយន្តធ្លាក់ទឹក១គ្រឿងនោះម៉ាកEXUS GX-470 ពណ៍កាកអំពៅ ពាក់ស្លាកលេខភ្នំពេញ2AJ-2902 បើកបរដោយបុរសចំណាស់មិនស្គាល់ឈ្មោះម្នាក់។ចំណែកបុរសម្នាក់មានសក់វែងកន្ទ្រើងបករាស់ស្មាស្លៀកខោខ្លីពណ៍ស ពាក់អាវយឺតពណ៍ក្រហមដៃខ្លី ពាក់មួកទាហ៊ានមានស៊ីញត្រឹមត្រូវ និងពាក់ស្បែកជើងផ្ទាត់នោះ។បានប្រាប់ថាខ្លួនឈ្មោះមាស សារិទ្ធ គឺជាកូនប្រុស លោកមាស សារ៉ាន់ ដែលជាអ្នកចម្រៀង ហើយបុរសនេះបានបញ្ចេញកំហឹងដាក់អ្នកកាសែតខ្លាំងជាងអ្នកបើករថយន្តទៀតផង។
បុរសអ្នកបើរថយន្តបានជះកំហឹងយ៉ាងខ្លាំងដាក់អ្នកកាសែតដោយនិយាយថា«អានេះឃាត់វាទៅអត់ស្ដាប់ទេពួកអាបង្ហិន(បំផ្លាញ)អត់ជួយគ្នាបែរមកបង្ហិនថែមពួកអាបង្ហិន»ព្រមទាំនិយាយទៀតថា«ខ្មែរវាបែបនឹង»។ចំណែកតារាចម្រៀងមិនសូវល្បីឈ្មោះមាស សារិទ្ធវិញបានប្រើពាក្យគ្រោធគ្រាតថា «គ្រាន់ឡានចឹងសោះឯងថតអីហ្អា ពួកអាឯងសុទ្ធតែពួកបង្ហិនទេ»។ដែលសម្ដីអ្នកទាំង២នាក់នេះមិនសមជាអ្នកចេះដឹងឬជាតារាចម្រៀងទេហេតុដូច្នេះហើយទើបមិនសូវទទួលបានការគាំទ្រ និងមិនសូវមានអ្នកស្គាល់ ហើយបើកុំតែប្រាប់គេថាឈ្មោះមាស សារិទ្ធ កូនលោកមាស សារ៉ាន់ ក៏មិនមាននរណាបានស្គាល់ឡើយ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើបានបើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនគួរសមដែរ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹកទាំងកម្រោលតែម្ដង។ខណៈនោះមិនបានបណ្ដាលឲ្យអ្នកបើកបររងរបួសនោះឡើយ ហើយរហូតដល់ម៉ោង៦និង១០នាទីព្រឹកថ្ងៃដដែលទើបម្ចាស់យករថយន្តស្ទូចទៅស្ទូចរថយន្តនេះចេញពីទឹកទៅធ្វើការជួសជុលដោយខ្លួនឯង៕
ដោយ:ភារ៉ា