កម្លាំង អ.ហ ខេត្តតាកែវ បានសហការជាមួយ កម្លាំង អ.ហ ខេត្តកណ្តាល បានចុះឆែកឆេរ លំនៅដ្ឋានមួយកន្លែង ឃាត់ខ្លួនជនសង្សយ័ចំនួន៦នាក់ មានស្រី១នាក់ ដក់ហូតបាន
ខេត្តកណ្ដាលៈ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅវេលាម៉ោង១២ៈ១០នាទី កម្លាំង អ.ហ ខេត្តតាកែវ បានសហការជាមួយ អ.ហ ខេត្តកណ្តាល និងអ•ហ ស្រុកស្អាងដឹកនាំដោយលោក វ/ត្រី អ៊ូផល្លី បានចុះឆែកឆេរលំនៅដ្ឋានឈ្មោះ អ៊ុច ធីវ ភេទស្រី អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំ រវាង ស្រុកសំរោងខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្សយ័ចំនួន០២នាក់
១- ឈ្មោះហុង រត្ថា ហៅ (ឌីត) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិកំពុងស្វាយ ឃុំកំពុងស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល ។ ២- ឈ្មោះ អៀ អុីលិង ភេទស្រី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ក្នុងនោះកំលាំងជំនាញបានធ្វើការដកហូតវត្ថុតាងរួមមាន គ្រឿងញៀនចំនួន ០៣កញ្ចប់ (២កញ្ចប់ធំ តូច១កញ្ចប់) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២ (តូច១ ធំ១) អាវុធខ្លីចំនួន២ដើម ម៉ាក K៥៤ បង់២គ្រាប់ K៥៤ចំនួន ០៩គ្រាប់ គ្រាប់ឡុកកែឆ្នៃ ចំនួន១៤គ្រាប់ គ្រាប់វាំងឌើឡុងចំនួន១៤គ្រាប់ ម៉ូតូ០១គ្រឿងម៉ាក អុិចសុីទរ័ ពណ៌ក្រហមពាក់ ផ្លាកលេខភ្នំពេញ 1JT-២៤៥៨ ប័ណ្ណបើកបរចំនួន០១សន្លឹក អត្តសញ្ញាណខ្មែរចំនួន០២សន្លឹក បណ្ណសំគាល់យានយន្ត ០៥សន្លឹក ដាវចំនួន១ដើម ប្រាក់ដុល្លាចំនួន១០០ដុល្លា ប្រាក់រៀលចំនួន១០មុឺនរៀល និងប្រដាប់ប្រើប្រាស់វិចខ្ចប់មួយចំនួន សរុបករណីនេះ: ឃាត់ខ្លួនជនសង្សយ័ចំនួន៦នាក់ ស្រី១នាក់។ បច្ចុប្បន្ន ជនសង្សយ័បានឃាត់ខ្លួននៅ អ•ហ ខេត្តកណ្តាលបន្តនិតិវិធី ។ ប្រភពៈ ខ្លារខិន ខ្មៅ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។