បាក់ចង្កេះបាត់...ខាត់ វ៉ៃហាំង ទៅស៊ុបប្រាយ យូប៊ីន លេងសុទ្ធតែ...(មានវីដេអូ)
-

តារាសម្តែង កញ្ញា ស៊ិន យូប៊ីន និងបុរសសង្ហា លោក ខាត់ វ៉ៃហាំង​ ដែលទទួលបានការគាំទ្រជាច្រើនពីសំណាក់ពុកម៉ែបងប្អូន ហើយអ្នកទាំងពីរក៏ជាគូរដ៏សាកសមគ្នាបំផុត ទាំងការសម្តែង និងជីវិតនៅក្រៅឆាក។

យ៉ាងណាមិញ តារាសម្តែងស្រស់ស្អាត កញ្ញា ស៊ិន យូប៊ីន ត្រូវបានបុរសសង្ហា ​វ៉ៃហាំង Surprise ខួបកំណើតយ៉ាងចាស់ដៃតែម្តង។
បើតាមការទស្សនាវីដេអូឃ្លីបដែលកញ្ញាបានបង្ហោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនទប់សំណើចមិនបាន ដោយនៅក្នុងវីដេអូឃ្លីបនោះ លោក ខាត់ វ៉ៃហាំង​ និងប្អូនស្រីពីរនាក់ បានទៅ Surprise កញ្ញា យូប៊ីន ដល់គេហដ្ឋាន។ ទន្ទឹមនិងការ Surprise នោះផងដែរ ប្រុសសង្ហារ វ៉ៃហាំង បានបង្ហាញសកម្មភាពមុននឹងទៅស្វាគមន៍ កញ្ញា យូប៊ីន ដោយក្នុងដៃរបស់បុរសសង្ហារូបនោះ ក៏មានពងមាន់ ចំណែកប្អូនស្រីពីរនាក់ទៀត មានម្សៅមួយកញ្ចប់ផងដែរ។ ហេតុតែចង់បង្កើតភាពភ្ញាក់ផ្អើលនៅថ្ងៃពិសេសរបស់កញ្ញា យូប៊ីន លោក ខាត់ វ៉ៃហាំង បានឈរនៅមាត់ទ្វារ បន្ទាប់មកក៏ចុចកណ្តឹងផ្ទះ ក្រោយពេលកញ្ញា យូប៊ីន ចេញមកភ្លាម លោក ខាត់ វ៉ៃហាំង ក៏បង្ហើរពាក្យមួយឃ្លាថា "HAPPY BIRTHDAY" ខណៈពេលហើយ ដែលពងមាន់និងម្សៅ ប្រលាក់ពេញទាំងខ្លួនកញ្ញា បន្ទាប់មកក៏មាននំខួបកំណើត អមជាមួយបទជូនពរ ក្នុងថ្ងៃពិសេសនេះផងដែរ។
ទស្សនាវីដេអូ៖ ដោយ៖និមល ប្រភព៖ Shin Yubin