ចុម...ថ្ងៃខួបកំណើតអ្នកនាង ពេជ្យ សោភា ទទួលបានកាដូពិសេស និងគួរឲ្យស្រលាញ់ជាច្រើនទៀត...(មានវីដេអូ)
-

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្យ សោភា មានអារម្មណ៍រំភើបយ៉ាងខ្លាំង ក្នុងថ្ងៃពិសេស និងទទួលបានកាដូពិសេសជាច្រើនពីសំណាក់ក្រុមហ៊ុន oppo R15pro និងការជាច្រើនទៀត។ តារាចម្រៀងរូបនេះ ស្រស់ស្អាតរូបនេះ តែងតែបង្ហាញពីភាពស្រស់ស្រាយ និងស្នាមញញឹម ជូនដល់ពុកម៉ែ បងប្អូន ហើយក្នុងថ្ងៃពិសេសមួយនេះអ្នកនាង មានអាយុ៣៤ឆ្នាំហើយ តែបើនិយាយពីសម្រស់វិញ​ គឺអ្នកនាងនៅតែស្រស់ស្អាត។

នៅក្នុងថ្ងៃពិសេសនេះ អ្នកនាងបានទទួលកាដូជាច្រើន ព្រមជាមួយនេះដែរ អ្នកនាងពេជ្យ សោភា បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកថា "អរគុណSP ដែលបានរៀបចំកម្មវិធីនេះឡើង បងពិតជារំភើបចិត្ត ហើយសប្បាយចិត្តណាស់ ខួបកំនើតឆ្នាំនេះមានន័យមែន អ្នកខ្លះខំមកពីខេត្តឆ្ងាយទៀត អរគុណណាស់ អរគុណសំរាប់ទឹកចិត្ត អរគុណសំរាប់ការស្រលាញ់ ហើយតែងផ្ដល់កំលាំងចិត្តឲ្យបង ???? ហើយក៏សូមអរគុណជាពិសេសដល់ក្រុមហ៊ុន OPPO , SunSilk, Klassy Watch, ហាង PastaMania, ហាងនំរស្មីតារា 303OnlineShop និង ម្ចាស់កាដូផ្សេងទៀតដែលផ្ដល់ជាកាដូសំរាប់ខ្ញុំ "
អ្នកនាងក៏បានបន្ថែមទៀតថា "Ok ឆ្នាំនឹង៣៤ហើយឡូយណាស់ ចាំស្អឬកផុសនំនឹងកាដូពីអ្នកស្រលាញ់ខ្ញុំនឹងfanSPទាំងអស់"និងបន្ថែមទៀតថា"អរគុណសំរាប់កាដូរទាំងអស់នេះពិតជាមានន័យណាស់ក្នុងថ្ងៃBirthday ខ្ញុំ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា"។
ទស្សនាវីដេអូ៖ ដោយ៖ និមល ប្រភព៖ Pich Sophea