ដេននីក្វាន់ រូបសម្ផស្សស្អាតហើយចូលចិត្តធ្វើបុណ្យជាមួយមនុស្សក្សត់ទៀត !
ណារ៉ា
-

តារាសម្ដែងស្រីរូបស្រស់សាច់សខ្ចី ដេននីក្វាន់ ថ្វីត្បិតតែចូលចិត្តស្លៀកពាក់សិចស៊ីសម័យថ្មី ប៉ុន្ដែកញ្ញាចូលចិត្តធ្វើអំណោយសប្បុរសចែកជូនអ្នកក្រខ្សត់ណាស់ ។

ជាក់ស្ដែងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះកញ្ញាបាននាំយកអំណោយជូនលោកយាយចំនួន១០គ្រួសារ នៅភូមិត្រពាំងពោធ៍​ សង្កាត់ឪឡោក ​ខណ្ឌពោធ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។
កញ្ញាបានអោយដឹងថា៖ អំពើល្អសូមកុំស្ទាក់ស្ទើរនឹងធ្វើ សូមកុំទាមទារនូវការតបស្នង ហើយក៏មិនចាំបាច់អោយនរណាម្នាក់ដឹងឡើយ ត្រឹមតែធ្វើចេញពីចិត្តដ៏ពិតប្រាកដរបស់យើងគឺវាគ្រប់គ្រាន់ហើយ. មួយជីវិតនេះអ្វីដែលរីករាយបំផុតសម្រាប់នាងខ្ញុំគឺការធ្វើអំពើល្អជួយគ្នាក្នុងគ្រាក្រវាជាក្តីសុខរបស់ខ្ញុំ ៕