លោកឧកញ៉ាវ័យក្មេង ឌួង ឆាយ ដឹកដៃភរិយាសំណព្វចិត្ត ដើរផ្សារ ក្នុងគោលបំណងចង់សួរសុខទុក្ខពូមីងបងប្អូនអាជីវករ នៅខេត្ត...
លោកឧកញ៉ាវ័យក្មេង ឌួង ឆាយ ដែលពុកម៉ែ បងប្អូន បានស្គាល់ជាច្រើន ក្នុងការជួយដល់សង្គម ក៏ដូចជា ជួយដល់ជនទីទល់ក្រ នៅតាមបណ្តាខេត្ត ក្រុង ទីណាដ៏ដោយឲ្យតែមានជនទីទល់ក្រលោកតែងតែយកចិត្តទុកដាក់ក្នុងជួយដល់ពុកម៉ែបងប្អូនរហូត។
កាលពីពេលថ្មីៗនេះ លោកឧកញ៉ាវ័យក្មេង ក៏បានធ្វើការបង្ហោះរូបភាពដ៏គួរឲ្យគោរព ស្រលាញ់ ដោយលោកបាននាំភរិយាដ៏ស្រស់ស្អាតរបស់លោក ដើរផ្សារទិញម្ហូប និងសួរសុខទុក្ខពូមីងបងប្អូនអាជីវករនៅផ្សារបុសខ្នុរ និងបានការស្វាគមន៍ពីសំណាក់ពុកម៉ែបងប្អូនយើងជាច្រើន។ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោកបានលើកឡើងថា "នាំភរិយាដើរផ្សារទិញម្ហូប និងសួរសុខទុក្ខពូមីងបងប្អូនអាជីវករនៅផ្សារបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម"។ ប្រភព៖ Duong Chay ឌួង ឆាយ ដោយ៖ និមល
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។