មន្ទីរពេទ្យ សុខា បែកចាន ផ្តាច់សង្ខាស្រ្តីម្នាក់ដែលទើបតែសម្រាលកូនរួច ហើយក៏មានអ្នកទម្លាយទៀតថា...
កណ្តាល៖ មន្ទីរពេទ្យមួយទៀតហើយ ដែលធ្វើឲ្យស្រ្តីសម្រាលកូនម្នាក់បានស្លាប់បាតបង់ជីវិតកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ដោយការធ្វេសប្រហែសរបស់គ្រូពេទ្យជ្រុលកាត់ស្បូនអស់មួយកន្រ្តៃបណ្តាលឲ្យធ្លាក់ឈាមខ្លាំង រហូតបញ្ជូនទៅពេទ្យធំ ក៏បាត់បង់ជីវិតតែម្តង។ បើតាមសម្តីបងស្រីមានឈ្មោះថា Sopheap Pen បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "មន្ទីរពេ្យ សុខា បែកចាន បានផ្តាច់សង្ខាប្អូនស្រីខ្ញុំទៅបើមានបងរឺប្អូនស្រីដែលមានផ្ទៃពោះសូមមេត្តាកុំចូលអោយសោះខ្ញុំសង្ឃឹមថាបងប្អូនស្រីៗយើងនឹងយល់" ។ ទន្ទឹមនិងនេះផងដែរ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Savdy Thouch» ទម្លាយថា "មន្ទីរពេទ្យមួយនឹងបង្កើតកូនស្លាប់ម្តាយច្រើននាក់ហើយហេតុអីនៅតែទៅទីនោះទៀកមានមនុស្សស្លាប់៤ទៅ៥នាក់ហើយ"។







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។