ការដុតកម្ទេចផលិតផលចំណីអាហារខូចគុណភាព ខុសច្បាប់ដែលមានសារធាតុ គីមីប៉ះពាល់ដល់ សុខភាពចំនួនជាង១០០តោន ក្រោមវត្តមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី
កំពង់ស្ពឺ៖ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ ក្រោមវត្តមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ការដុតកម្ទេចផលិតផលចំណីអាហារខូចគុណភាព ខុសច្បាប់ដែលមានសារធាតុ គីមីប៉ះពាល់ដល់ សុខភាពចំនួនជាង១០០តោន ដែលត្រូវបានកម្ទេចនាពេលនេះ គឺជាឆន្ទៈនៃការខិតខំប្រឹងប្រែង ជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ក្រុម សមត្ថកិច្ចចំរុះ នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបានបង្ក្រាប រឹបអូស ពីជនល្មើសបានចរាចរ ស្តុកទុក និងចែកចាយចំនួន១កន្លែង នៅភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧។ កន្លមក និងវត្ថុតាងតាមបង្គាប់ របស់តុលាការ។ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អនុវត្តយ៉ាងម៉ឺងម៉ាត់ តាមតួនាទី និងភារកិច្ច ដែលប្រគល់ជូនដោយ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាព សង្គម ដោយតំកល់ផលប្រយោជន៍ជាតិ សុខុមាលភាព ប្រជាពលរដ្ឋ និងសុវត្ថិភាពអ្នកប្រើប្រាស់ជាធំ៕ ប្រភពៈ Heng Ly
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។