លោកឧកញ៉ាវ័យ ឌួង ឆាយ ប្រាប់ថា បើចង់បេះដូងពុកម៉ែបងប្អូន គួរតែឲ្យបេះដូងយើងទៅពួកគាត់ជាមុនសិន..
-

លោកឧកញ៉ាវ័យ ឌួង ឆាយ ដែលតែងតែជួយដល់សង្គម និងបងប្អូនទីទល់ក្រ មិនថានៅតាមទីជនបទ ឬក៏ក្នុងទីក្រុង លោកតែងមានវត្តមានមិនរំលង ដើម្បីជួយដល់ពុកម៉ែបងប្អូន ដែលកំពុងជួបការលំបាក និងមានការខ្វះខាត។

លោកឧកញ៉ា ឌួង ឆាយ ពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលរូបលោកបានទៅជួបពុកម៉ែ បងប្អូន ជាច្រើន ព្រមទាំងទទួលបានការស្វាគមន៍យ៉ាងច្រើនពីសំណាក់ពុកម៉ែបងប្អូនផងដែរ។ កាលពីប៉ុន្មានម៉ោងមុននេះ លោកឧកញ៉ាវ័យក្មេងរូបនេះ បានរៀបរាប់នៅលើបណ្តាញសង្គមរបស់លោកថា "ខ្ញុំគ្មានអំណាចបុណ្យស័ក្តនោះទេ, ប៉ុន្តែខ្ញុំមានបេះដូងបរិសុទ្ធ សំរាប់ប្រជាជនខ្ញុំ។ ចង់បានបេះដូងពួកគាត់ គួរតែអោយបេះដូងយើងទៅពួកគាត់មុនសិន"។
ពាក្យមួយឃ្លារបស់លោក ពិតជាធ្វើឲ្យគេកោតសរសើរយ៉ាងខ្លាំង។ ជាការពិតណាស់ ប្រសិនបើអ្នកចង់បានបេះដូងគេមក យើងគួរតែឲ្យបេះដូងទៅគាត់ជាមុនសិន ។ មានបងប្អូនប្រជាពលរដ្ឋជាច្រើន តែងតែគាំទ្រលោកជានិច្ច។
ប្រភព៖ Duong Chay ឌួង ឆាយ