មុនថ្ងៃខួបកំណើត អ្នកនាងគង់ ចាន់​ស្រីមុំ នឹងធ្វើការលក់សំលៀកបំពាក់របស់នាង ដើម្បីប្រមូលថវិការជួយដល់មន្ទីរពេទ្យគន្ធបុប្ផា...កុំភ្លេចណាជួយជាវទាំងអស់គ្នា
-

ភ្នំពេញ៖ នៅមុនថ្ងៃកំណើត អ្នកនាង គង់ ចាន់ស្រីមុំ បានដាក់លក់ខោអាវមួយទឹករបស់អ្នកនាង ក្នុងតំលៃថោកៗ​ ដើម្បីបានថវិការមកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានធ្វើការឡាយវីដេអូ ពីការរៀបចំសំលៀកបំពាក់ មួយទឹករបស់អ្នកនាង ដោយអ្នកនាងបានរៀបរាប់ថា "ដោយការសំណូមពរពីបងប្អូន ចឹងជួបគ្នាថ្ងៃទី 16 និង 17 មិថុនា វេលាម៉ោង 1រសៀល នៅហាង Momo fashion bysreymom ផ្ទាល់??? កំពុងរៀបចំអីវ៉ាន់មួយទឹករបស់នាងខ្ញុំ ដើម្បីរងចាំបងប្អូនទាំងអស់គ្នា ចូលរួម មូនិធិ គន្ធបុប្ផា សំរាប់កុមាកម្ពុជា មុនថ្ងៃកំណើតរបស់ខ្ញុំណាចា៎....."។ គួររំលឹកផងដែរថា អ្នកនាង និងស្វាមីក៏ធ្លាប់បានផ្តល់ថវិការដល់ គន្ធបុប្ផា ចំនួន ៧,៧៧០,០០០៛ ដែលប្រមូលបានមកពីការលក់សម្លៀកបំពាក់។

មានវីដេអូ៖ ប្រភព៖ Kong chansreymom