សាហាវណាស់! បន្ទាប់ពីបង្ហោះវីដេអូ បុរសម្នាក់វាយធ្វើបាបក្មេងប្រុសយ៉ាងព្រៃផ្សៃរួចមក ពេលនេះត្រូវកម្លាំងនគរបាលឃាត់ខ្លួនបានហើយ ព្រោះមានការរិះគន់ពីសំណាក់មហានជន..(មានវីដេអូ)
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ប៉ុល ពិធេយ្យ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅរសៀលថ្ងៃទី១៥ ខែមិថុនានេះថា បុរសម្នាក់ដែលវាយធ្វើបាបក្មេង ហើយត្រូវបានគេថតវីដេអូបង្ហោះចែករំលែក តាមបណ្តាញទំនាក់ទំនងសង្គម Facebook ទទួលរងការរិះគន់យ៉ាងខ្លាំងនោះ ពេលនេះត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនឃាត់ខ្លួនបានហើយ។
លោកឧត្តមសេនីយ៍ឯក ប៉ុល ពិធេយ្យ បញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ ហិន សុផាន់ណា អាយុ៣៩ឆ្នាំ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៧៣ ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកកុមាររងគ្រោះឈ្មោះ ហេង ឡិថុន ភេទ ប្រុស អាយុ៥ឆ្នាំ។ លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា ពេលនេះជនសង្ស័យកំពុងសួរនាំ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ហើយក្មេងដែលត្រូវបុរសនោះវាយធ្វើបាប គឺជាកូនបង្កើតរបស់បុរសនោះតែម្តង។ សូមជម្រាបថា នៅប៉ុន្មានថ្ងៃមុននេះ វីដេអូឃ្លីបមួយត្រូវបានគេបង្ហោះ ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដែលបង្ហាញពីសកម្មកភាពបុរសម្នាក់ បានវាយធ្វើបាបកូនក្មេងម្នាក់យ៉ាងព្រៃផ្សៃ ហើយទទួលបានការចាប់អារម្មណ៍ និងរិះគន់យ៉ាងខ្លាំងពីមហាជននូវទង្វើដ៏ឃោរឃៅនេះ។ ទើបនៅថ្ងៃទី១៥ ខែមិថុនានេះ កម្លាំងនគរបាលឈានដល់កំណត់អត្តសញ្ញាណ ឃាត់ខ្លួនជនសង្ស័យ បុរសជាឪពុកបានតែម្តង៕ កក្រើកទៀតហើយ! នាយ ពែកមី ខឹងសម្បា ជាមួយបុរសម្នាក់ ដែលហ៊ានលើកដៃវាយដំយ៉ាងសាហាវ ទៅលើក្មេងប្រុសដែលគ្រាន់តែ...(មានវីដេអូ) កាលពីថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល ហើយនឹងផ្ទុះកំហឹង ក្រោយពេលទស្សនាវីដេអូមួយ ដោយក្នុងនោះមានបុរសម្នាក់បានប្រើហិង្សា វាយដំទាត់ធាក់ ទៅលើក្មេងប្រុសម្នាក់យ៉ាងយោរឃៅ រហូតមានការរិះគន់ខ្លាំងៗពីមហាជនគ្រប់មជ្ឍដ្ឋាន។ ដោយថ្ងៃនេះ តារាកំប្លែងនាយ ពែកមី លោកឈឺចាប់ជាខ្លាំងដោយបានឃើញវីឌីអូននោះ គាត់ក៏បានចេញមុខឈឺឆ្អាល និងរិះគន់យ៉ាងចាស់ដៃ លើទង្វើអសីលធម៌នេះផងដែរ។ បង្ហោះភ្ជាប់រូបភាពនិងវីឌីអូនៃប្រព្រឹត្តអំពើហិង្សានោះ ក្នុងគណនីហ្វេសប៊ុកតារាកំប្លែងនាយ ពែកមី ហើយបានលើកឡើងថា៖ពិតជាតិរច្ឆានណាស់ កំហឹងបានអីមកវិញ? តើចិត្តមនុស្សដែលមានមេត្តាធម៍បានទៅណាអស់ហើយ? ហេតុអ្វីប្រើហឹង្សាដល់ក្មេងយ៉ាងនេះ? តើធ្វើនេះចង់បានអ្វី? ទោះជាកូនចុងកូនដើមក៏ដោយក៏មិនត្រូវបង្ហាញអំពើរលាមកថោកទាបបែបនេះដែរ កុំអោយអាប់យស ធ្លាក់ខ្លួនជាប់ទោសដោយសារហឹង្សា ! សូមកុំយកភ្លើងកំហឹងដុតរោលសេចក្តីខ្លួនឯងធ្វើអី
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។