ព្រះ​ស​ង្ឈ​មួយអង្គ​ និមន្ត​បិណ្ឌបាត​តាម​ខ្នល​ផ្ទះ​ពលរដ្ឋ ជួប​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើងដោយម៉ូតូសិស្សសាលា​
-

ភ្នំពេញ៖ នៅ​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ មានព្រះ​ស​ង្ឈ​មួយអង្គ​ និមន្ត​បិណ្ឌបាត​តាម​ខ្នល​ផ្ទះ​ពលរដ្ឋ ជួប​គ្រោះថ្នាក់​ចរាចរណ៍ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង នៅលើ​កំណាត់​ផ្លូវ២១៧ ទល់មុខ​គ្លីនិក​មនោ​រម្យ ភូមិ​ដំណាក់​ធំ១ សង្កាត់​ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ព្រះ​ស​ង្ឈ​មួយអង្គ​និមន្ត​បិណ្ឌបាត​តាម​ខ្នល​ផ្ទះ​ពលរដ្ឋ ហើយក៏​បាន​បន្ត​និមន្ត​ឆ្លងថ្នល់​ពី​កើ​តទៅ​លិច​នៅ​ម្តុំ​សាលា​ប៊ែ​ល​ធី​សាខា​ស្ទឹងមានជ័យ ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​សិស្សសាលា​ម្នាក់​ជិះ​ម៉ូតូ​លឿន​វ៉ា​ជែង​រថយន្ត ជ្រុល​បុក​ពេញទំហឹង​ដួល​ស្រ​ង៉ា​ប់​ស្រ​ង៉ិ​ល ធ្លាក់​រាយប៉ាយ​ថង់យាម​និង​ប្រាក់​ពេញ​ផ្លូវ និង​បណ្តាល​ឲ្យ​ព្រះ​ស​ង្ឈ របួសធ្ងន់ ដឹកបញ្ជូន​ទៅកាន់​មន្ទីរ​មិត្តភាព​ខ្មែ-សូ​វៀត​ដើម្បី​សង្គ្រោះបន្ទាន់។