លោក ជា វណ្ណារិទ្ធ បានធ្វើរឿងដ៏អស្ចារ្យមួយនៅក្នុងថ្ងៃពិសេសរបស់លោក ...ចុះអ្នកវិញបានធ្វើវាហើយឬនៅ??
ពិធីករដ៏មានប្រជាប្រិយភាពប្រចាំប៉ុស្តិ៍បាយ័ន លោក ជា វណ្ណារិទ្ធ ដែលពុកម៉ែបងប្អូនបានស្គាល់ជាច្រើន និងតែងតែសរសើរមិនដាច់ពីមាត់ ទាំងភាពរស់រាយ និងចេះយកអាសារអ្នកដទៃ ពេលនេះលោកបានធ្វើរឿងដ៏អស្ចារ្យមួយទៀតហើយ គឺថារូបលោកបានបរិច្ចាកឈាម ជាលើកទី៧របស់លោក ដែលលោកបានធ្វើ ចុះអ្នកវិញ?
ទន្ទឹមនឹងនេះផងដែរ ថ្ងៃនេះក៏ជាថ្ងៃពិសេសរបស់លោក រូបលោកផ្ទាល់ពិតជាមានសេចក្តីសប្បាយរីករាយជាខ្លាំង ដែលបានធ្វើរឿងមួយនេះ នៅថ្ងៃខួបកំណើតរបស់លោក ដោយលោកបានរៀបរាប់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា "?Happy Birthday to me 15.06.2018 ?❤️ នេះជាការបរិច្ចាគឈាមដោយស្មគ្រ័ចិត្តលើកទី៧ របស់ខ្ញុំ ឈាមមានតម្រូវការច្រើន តែការបរិច្ចាគដោយស្មគ្រ័ចិត្តនៅមានចំនួនតិច សូមអំពាវនាវដល់បងប្អូនទាំងអស់គ្នា ទៅចូលរួមបរិច្ចាគឈាមទាំងអស់គ្នាដើម្បីជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមជាបន្ទាន់រៀងរាល់ថ្ងៃ និង ជាប្រចាំ ។ __________________ ខ្ញុំបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស Cambodia Blood Service ខ្ញុំមានឈាមក្រុម O+ ចុះអ្នកវិញ? ការបរិច្ចាកឈាម គឺជាសកម្មភាពមនុស្សធម៌មួយដ៏សំខាន់ដែលអាចជួយដល់ជនរងគ្រោះជាច្រើនក្នុងមួយថ្ងៃៗ ដូចជា គ្រោះថ្នាក់ចរាចរណ៍, ការសម្រាលកូន (ដែលធ្លាក់ឈាមច្រើន), ការវះកាត់ (ដែលត្រូវការឈាមយ៉ាងតិច ៣-៤ កំប្លោកឡើងទៅ) ....។ នៅពេលដែលយើងបរិច្ចាកឈាមម្តងៗ មជ្ឈមណ្ឌលជាតិផ្តល់ឈាមនឹងផ្តល់បណ្ណ័មួយសម្រាប់ម្ចាស់ឈាម បញ្ជាក់ពីចំនួនដងនៃការបរិច្ចាក មានន័យថាលោកអ្នកមានឈាមដើម្បីរក្សាទុកក្នុងធនាគារឈាម ដូច្នេះប្រសិនបើមានញាតិមិត្ត បងប្អូនណាមានបញ្ហាត្រូវការឈាម យើងអាចយកបណ្ណ័នោះទៅប្តូរយកឈាមមកវិញបាន ទៅតាមចំនួនដង និង ការបរិច្ចាករបស់លោកអ្នកទៅជួយសង្គ្រោះដល់អ្នកជម្ងឺ បញ្ជាក់: ( ក្នុងលក្ខណឈាមមាននៅក្នុងឃ្លាំងរក្សាទុកព្រោះឈាមនៅមានកម្រិត) ដោយមានការយលស្រពពីម្ចាស់ឈាម ឬ ពេលអ្នកជម្ងឺត្រូវការឈាមជាបន្ទាន់យើងអាចស្នើរសុំពីមជ្ឈមណ្ឌលជាតិផ្តល់ឈាមបាន ដោយត្រូវមានការផ្តល់ឈាមសងវិញពីសាច់ញាតិអ្នកជម្ងឺជាចាំបាច់ ។ ដោយយោងទៅតាមការស្មគ្រ័ចិត្តបរិច្ចាកឈាមនៅមានកម្រិតតិច បើប្រៀបធៀបទៅហ្នឹងជនរងគ្រោះ ឬ អ្នកជម្ងឺផ្សេងៗមានចំនួនច្រើននោះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមសូមអំពាវនាវដល់សប្បុរសជនទាំងអស់ចូលរួម បរិច្ចាកឈាមទាំងអស់គ្នាដើម្បីក្តីស្រលាញ់, ជួយសង្រ្គោះដល់ម្តាយដែលសម្រាលកូននិងជួយសង្រ្គោះដល់អាយុជីវិតមនុស្ស ។ បញ្ជាក់់លោកអ្នកអាចបរិច្ចាកបានគ្រប់ប្រភេទឈាមទាំងអស់មិនថា A, B, AB, O នោះទេ។ តែអ្វីដែលមជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវការជាបន្ទាន់នោះគឺឈាមប្រភេទ A+ & O+ ព្រោះឈាមប្រភេទនេះជាប្រភេទឈាមកម្រ។ ឈាមប្រភេទ O+ អាចជួយសង្រ្គោះអ្នកជម្ងឺបានគ្រប់ប្រភេទ ឈាម តែអ្នកជម្ងឺដែលមានឈាមប្រភេទ O+ ទាល់តែ ប្រភេទ O+ ដូចគ្នាទើបអាចជួយសង្រ្គោះបាន។ ប្រសិនបើលោកអ្នកចូលរួមផ្តល់ឈាម នោះលោកអ្នកអាចជួយជីវិតមនុស្សបានយ៉ាងតិច ៦នាក់ ដោយសារឈាមរបស់លោកអ្នកត្រូវបានចែករំលែកជាសមាសភាពឈាមយ៉ាងតិច ៣ ផ្នែកដូចជា: ប្លាស្មា, ឈាមក្រហម និង ប្លាកែត ។ * បញ្ជាក់គំលាតនៃការផ្តល់ឈាមម្តងៗមានរយះពេល: ១/ សម្រាប់បុរស រយះពេល ៣ ខែ ២/ សម្រាប់នារី រយះពេល ៤ ខែ លោកអ្នកដែលចង់ចូលរួមអាចទៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅជិតមន្ទីពេទ្យរុស្សុី។ សូមអរគុណចំពោះការចំណាយពេលវេលារបស់លោកអ្នកអាន និង សង្ឃឹមថាចូលរួមទាំងអស់គ្នា។ ការបរិច្ចាកឈាមមិនប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយទៅវិញវានឹងបង្កើតគ្រាប់ឈាមថ្មីធ្វើអោយសុខភាពល្អជាងមុន។។។។។។ ????? #ឈាមខ្ញុំសង្គ្រោះប្រជាជនខ្ញុំ #ផ្តល់ឈាមផ្តល់ក្តីស្រលាញ់ The Love Club"។ ប្រភព៖ Chea Vannarith
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។