នេះជាពេលដ៏រន្ធត់មួយសំរាប់ស្រីទាក់ទងប្តីគេម្នាក់ ខណៈប្រពន្ធប្រចណ្ឌម្នាក់បានសម្រាតនាងហើយថែមទាំងចាក់ស្រោចទឹកត្រីនិងម្សៅម្ទេសលើនាងទៀតបន្ថែមលើការជេរនិងទាញបោចទះតប់។កាលពីថ្ងៃអង្គារទី១២មិថុនានៅម៉ោង១០យប់ យ៉ាង ជុន អាយុ៣០ឆ្នាំ បានកំពុងធ្វើការនៅហាងស្ប៉ាម៉ាស្សាមួយនៅទីរួមខេត្តថាញ់ ហ័រ ប្រទេសវៀតណាមស្រាប់តែប្រពន្ធដែលពោរពេញដោយកំហឹងបានសំរុកចូលហើយចោទប្រកាន់នាងថាលួចសាហាយស្មន់ជាមួយប្តីនាង។
គេថា ស្ត្រីជាប្រពន្ធបានចាប់បោចសក់រួចអូសទាញនាងជុនទៅលើផ្លូវនៅខាងក្រៅហាង មុនពេលហែកសម្លៀកបំពាក់របស់នាងនិងចាក់ទឹកត្រីលើនាង។យោងតាមសាក្សីឈ្មោះ ដាវីដ ផាំ នាងបន្ទាប់មកចាក់ស្រោចម្សៅម្ទេសដ៏ហិរលើរាងការអាក្រាតរបស់នាងជុន។អំពើធ្វើអោយអាម៉ាសមុខនេះត្រូវបានគេថាកំពុងមាននិន្នាការកើនឡើងនៅក្នុងប្រទេសវៀតណាម នៅពេលប្រពន្ធៗប្រឈមមុខជាមួយស្រីលួចលាក់របស់ប្តីខ្លួន។ ឧបទ្ទវហេតុនេះត្រូវថតបានដោយលោកផាំ និងកំពុងត្រូវបានប៉ូលិសស៊ើបអង្កេត។ លោកផាំបានអោយដឹងថា ក្រៅពីចាប់សម្រាតហើយស្រោចទឹកត្រីនិងម្សៅម្ទេស ស្ត្រីជាប្រពន្ធក៏ជេរគូសត្រូវនាងម៉ាអស់ដៃផងដែរ។នាងប្រពន្ធអះអាងថានាងបានរៀបការអស់១០ឆ្នាំ និងថាម្ចាស់ហាងស្ប៉ានេះបានបំផ្លាញជីវិតអាពាហ៍ពិពាហ៍របស់នាង។ លោកផាំបានអោយដឹងទៀតថា មានស្ត្រីមួយក្រុមជួយនាងខណៈនាងទាញសក់និងវ៉ៃទះដៃគូ។នាងចាក់ម្សៅម្ទេសលើរាងកាយស្ត្រីនោះនៅកណ្តាលផ្លូវខណៈជនរងគ្រោះមិនបានបង្ហាញការតតបទេ។”ខ្ញុំគិតថានាងត្រូវបាននាំទៅកាន់មន្ទីរពេទ្យដោយសាររលាកនិងការរោលពីម្ទេស”។ មានការទូរស័ព្ទហៅអោយប៉ូលិសមកអន្តរាគមន៍ដែរ តែពេលប៉ូលិសមកដល់ ភាគីពាក់ព័ន្ធបានទៅបាត់អស់ ទោះជាយ៉ាងណា ប៉ូលិសស្គាល់អត្តសញ្ញាណជនរងគ្រោះហើយនឹងលើកទឹកចិត្តអោយនាងប្តឹងខណៈប៉ូលិសកំពុសស៊ើបអង្កេតហើយសន្យាថានឹងចាត់ការករណីនេះទៅតាមច្បាប់អោយតឹងរឹង។ជនវាយប្រហារអាចត្រូវចោទប្រកាន់ពីបទធ្វើអោយអ្នកដទៃអាម៉ាស បង្ករបួសស្នាមដោយចេតនានិងបង្កការបាត់សណ្តាប់ធ្នាប់សាធារណៈ៕ ប្រភពអត្ថបទ៖ រស្មីកម្ពុជា