ប្រហែលជាគាត់អត់ការងារធ្វើហើយមើលទៅ!! បុរសម្នាក់ ដែលបង្ហោះសារ ជេរប្រមាថព្រះមហាក្សត្រ ពេលនេះត្រូវបានចាប់ខ្លួនហើយ
-

ភ្នំពេញ៖ ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ នៅចំណុចសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ កាលពីប៉ុន្មានម៉ោងមុននេះ បុរសម្នាក់ដែលបានបង្ហោះសារ ប្រមាថដល់ព្រះមហាក្សត្រខ្មែរ នៅលើគណនីហ្វេសបុករបស់ខ្លួនឈ្លោះថា អៀង​ ជលសា ត្រូវបានកម្លាំងនគរបាល តាមចាប់ខ្លួនបានហើយ។

បើតាមការឲ្យដឹង ពីរមន្ត្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការនគរបាលជាតិ បាននិយាយថា បុរសដែលថ្លើមធំ ហ៊ានជេរប្រមាថព្រះមហាក្សត្រនោះ មានឈ្មោះ អៀង ជលសា ដោយបានប្រើប្រាស់គណនីអាខោនហ្វេសបុករបស់ខ្លួនផ្ទាល់ ហើយបានបង្ហោះសារខាងលើ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ។
បន្ទាប់ពីត្រូវបានមហាជន រិះគន់យ៉ាងព្រោងព្រាត មកកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងបើកប្រតិបត្តិការ តាមចាប់ជនល្មើសខាងលើ ដោយធ្វើការសហការជាមួយកម្លាំង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋានខេត្តត្បូងឃ្មុំ និងស្នងការដ្ឋានខេត្តស្វាយរៀង និងក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការនគរបាលជាតិ តាមចាប់បាននាល្ងាចថ្ងៃនេះតែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅសួរនាំ នៅនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ ពេលជេរប្រមាថតាម​ Facebook ក្លាហានណាស់​ ដល់តែពេលចាប់វ៉ៃខ្នោះ​ធ្វើមុខគួរអោយអាណិត​ ។​សូមបងប្អូនកុំយកគំរូតាមយុវជនពាលរូបនេះ​ ស្អប់​ ឬ​ ស្រលាញ់​ លាក់ទុកក្នុងចិត្តទៅ​ កុំចង់ល្បីដោយសារតែប្រមាថព្រះមហាក្សត្រ​ ។