ម៉ានិត ឈឺចិត្តពេលឮគេថាអោយរាងអីចឹងចង់ធ្វើតារាចម្រៀងក៏សម្រេចចិត្តហាត់ប្រាណទទួលបានលទ្ធផលដ៏ភ្ញាក់ផ្អើល !
តារាចម្រៀងបែបយុវវ័យ ព្រមទាំងជាអ្នកនិពន្ធប្រលោមលោកកំពុងទទួលបានប្រជាប្រិយលោក ម៉ានិត បានរៀបរាប់រឿងរ៉ាវក្នុងចិត្តដែលនាំអោយលោកឈានដល់ការហាត់ប្រាណដើម្បីសម្រកគីឡូ ។
មុននេះបន្ដិចហ្វេសប៊ុករបស់តារាចម្រៀងរូបនេះបានបង្ហោះសាររៀបរាប់ថា៖ [កុំភ្លេចមើលរូបចុងក្រោយណា] ប្រហែលជាបួនឆ្នាំមុន ខ្ញុំគឺជាមនុស្សម្នាក់ដែលរស់នៅជាមួយនឹងភាពអៀនខ្មាស។ ទោះបីជាច្រៀងពិរោះ មានសមត្ថភាពយ៉ាងណាក៏ដោយ ក៏មនុស្សជាច្រើននៅតែលេងសើចលើរូបរាងរបស់ខ្ញុំ ហើយចាត់ខ្ញុំជាតួកំប្លែង។ គេថាឲ្យខ្ញុំថា រាងអ៊ីចឹង ចង់ធ្វើអ្នកចម្រៀង? បើខ្ញុំដូចគាត់ ខ្ញុំនៅផ្ទះបុកគ្រឿងហើយ។ កាលនៅក្មេងមិនសូវចាប់អារម្មណ៍ទេ តែក្រោយមកឈឺចិត្តខ្លាំង ហាស់ៗ ឈឺចិត្តដែលគេយករូបរាងយើងទៅលេងសើចនៅមុខមហាជន។ ក្រោយមកក៏សម្រេចចិត្តទៅហាត់ប្រាណ ព្រោះលើសខ្លាញ់ និងជាតិអាស៊ីតច្រើន ខ្ញុំដឹងថាខ្ញុំមិនអាចបណ្ដោយខ្លួនយ៉ាងនេះទេ។ ទោះបីមិនដើម្បីស្អាត ក៏ដើម្បីសុខភាពដែរ។ ដូច្នេះខ្ញុំក៏ចាប់ផ្ដើមទៅហាត់ប្រាណ ដោយមានគ្រូបង្វឹកផ្ទាល់ខ្លួនជារៀងរាល់ថ្ងៃ។ ទៅហាត់ម្នាក់ឯង ថ្ងៃខ្លះសន្លប់ មុខឡើងស្វាយ ដើរមិនចង់រួច ស្រែកយំស្ពឹករហូតទះកំផ្លៀងខ្លួនឯងម្ភៃដៃក៏មាន ព្រោះស្ត្រេសខ្លាំង នៅពេលដែលត្រូវតមអាហារច្រើនមុខ ឈឺចុកពេញខ្លួន ហើយមិនសូវមានកម្លាំងទៅធ្វើការ មិនទម្លាប់នឹងរបបអាហារថ្មី។ 6ខែដំបូងដែលទៅហាត់ប្រាណ មានអារម្មណ៍ដូចគេធ្វើទារុណកម្ម។ តែថ្ងៃនេះជាថ្ងៃគម្រប់1ឆ្នាំនៃការហាត់ប្រាណដ៏ស្វឹតស្វាញ ដ្បិតមិនទាន់បានសម្រេចមួយរយភាគរយ តែខ្ញុំបានឃើញខ្លួនឯងប្រែប្រួល ដើរលឿនជាងមុន លើកអីវ៉ាន់បានធ្ងន់ជាងមុន មិនខ្ជិលច្រអូស ដកដង្ហើមបានធូរជាងមុន ខ្លាញ់និងជាតិអាស៊ីតក៏ល្អមកវិញ។ អ្នកដែលសួរថា ហេតុអ្វីខ្ញុំស្រក នេះហើយគឺជាហេតុផល ហាត់ប្រាណដោយត្រឹមត្រូវ និងមិនបានប្រើថ្នាំសម្រកអ្វីទាំងអស់។ អរគុណគ្រប់គ្នាដែលស្រលាញ់ខ្ញុំ។ ដំណើរផ្លាស់ប្ដូររូបរាងរបស់ខ្ញុំមានរឿងច្រើនណាស់ បើអ្នកចង់ដឹង ថ្ងៃក្រោយ ខ្ញុំនឹងប្រាប់។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។