បុរសម្នាក់ បានយកម៉ូទ័រចូលទៅឆាប ក្នុងស៊ីទែនសាំង បណ្តាលអោយ ផ្ទុះស៊ីទែនសាំង ឆាបឆេះរលាក រងរបួសយ៉ាងធ្ងន់ធ្ងរ
-

រតនៈគិរីៈ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ មានហេតុការណ៏ផ្ទុះស៊ីទែនសាំងមួយ នៅវេលាម៉ោង ១០និង៣០នាទីព្រឹកនៅភូមិឡោម ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី បណ្តាលអោយបុរសម្នាក់ ឆាបឆេះរលាក រងរបួសយ៉ាងធ្ងន់ធ្ងរ។ ជនរងគ្រោះឈ្មោះ ហ៊ាក តុង ជាបុគ្គលិក ក្រុមហ៊ុនសេងបូទុម មូលហេតុ មកពីជនរងគ្រោះ បានយកម៉ូទ័រចូលទៅឆាប ក្នុងស៊ីទែនសាំង បង្កឱ្យភ្លើងឆាបឆេះរលាករងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពអណ្តូងមាស ហើយបញ្ជូនបន្តមក មន្ទីពេទ្យបង្អែកខេត្តរតនគិរី តែដោយសារជនរងគ្រោះ មានសមភាពធ្ងន់ធ្ងរ ក៏បានបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យ ប្រទេសវៀតណាម ដើម្បីព្យាបាលបន្ត។ រាល់ថ្លៃសេវាដឹកជញ្ជូន និងថ្លៃព្យាបាលរហូតដល់ជាសះស្បើយ គឺជាបន្ទុករបស់ បេឡាជាតិរបបសន្តិសុខសង្គម៕