បើតែយ៉ាងនេះរស់ដល់ពេលណា...រកឃើញទីតាំងផលិតបាយក្ដាំងគ្មានអនាម័យយកប្រេងកាកសំណល់មកបំពង
កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ចបានរកឃើញបាយក្ដាំងពិសេសចំនួន៣ទីតាំងគ្មានច្បាប់ គ្មានអនាម័យបាយក្ដាំងដាក់នៅលើដី គ្មានគ្របហើយសត្វសុនខ៥ទៅ៦ក្បាលរត់ចុះរត់ឡើង ពេលយប់ត្រូវសត្វកណ្ដុរធ្វើសមយុទ្ធទៀត ហាលខោអាវពីលើទៀត ហើយយកប្រេងកាកសំណល់មកបំពងទៀត នៅដីឡូត៍គ្មានលេខ ផ្លូវបេតុង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ត្រូវបានសមត្ថិចំរុះសម្រេចអោយផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន រង់ចាំធ្វើច្បាប់និងរៀបចំកន្លែងអោយមានសោភ័ណ្ឌភាពនិងមានអនាម័យត្រឹមត្រូវទើបអនុញ្ញាត្ដិអោយដំណើរការឡើងវិញ។បញ្ជាក់មន្ដ្រីជំនាញបានដកហូតសំណាកយកទៅមន្ទីពិសោធន៍ដើម្បីពិនិត្យរកមើលកំរិតមេរោគនិងសារធាតុគីមីហាមឃាត់ដាក់លើចំណីអាហារ។
ជាមួយគ្នានោះដែរ ទីតាំងផលិតបាយក្ដាំងពិសេសទាំងនោះ បានយកប្រេងកាកសំណល់ដែលនៅសល់ពីបំពងបាយក្ដាំង ទៅចាក់ចោលលើដីឡូត៍គ្មានលេខមួយ មើលទៅគួរឲ្យខ្ពើមរអើមបំផុត នៅតាមផ្លូវបេតុង សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ ។ ក្រោយពិនិត្យឃើញថាទីតាំងផលិតបាយក្ដាំងពិសេសទាំង៣កន្លែងមានចំណុចខ្វះខាតដូចខាងលើមក សមត្ថិចម្រុះសម្រេចឲ្យផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន សិន រង់ចាំធ្វើច្បាប់និងរៀបចំកន្លែងឲ្យ មានសោភ័ណ្ឌភាពនិងមានអនាម័យត្រឹមត្រូវទើបអនុញ្ញាតឲ្យដំណើរការឡើងវិញ។ សូមបញ្ជាក់ថា មន្ដ្រីជំនាញបានដកហូតសំណាកបាយក្ដាំងយកទៅមន្ទីពិសោធន៍ដើម្បីពិនិត្យរកមើលកម្រិតមេរោគ និងសារធាតុគីមីហាមឃាត់ដាក់លើចំណីអាហារផងដែរ។ តាមរយៈព័ត៌មានខាងលើនេះ សូមបងប្អូនដែលនិយមចូលចិត្តពិសាបាយក្ដាំងពិសេសនេះ មេត្តាប្រុងប្រយ័ត្នពីសុខភាពខ្លួនឯងផង !
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។