ខ្លោចផ្សារចិត្តណាស់...អ្នកម្តាយកំសត់ រៀបរាប់ទាំងទឹកភ្នែក និងខ្លួនមានជំងឺជាប់ខ្លួន ទៅកាន់កូនអកតញូ ថា....
-

ភ្នំពេញ៖ ដោយតែតូចចិត្តនឹងកូនអកតញូខ្លាំងពេក អ្នកម្តាយកំសត់ក៏បានទំលាយរឿងក្នុងចិត្ត តាមបណ្តាញសង្គមហេតុប៊ុកថា "នេះហើយលទ្ធផលរបស់កូនអកតញ្ញូទាំង២ (កូនប្រុស​និងកូនប្រសារ) ក្នុងនាមខ្ញុំជាម្តាយ​បានរៀបការឲ្យពួកវាទាំង២ និងអនុញ្ញាតអោយប្តីប្រពន្ធវានៅលើផ្ទះខ្ញុំ និងបានផ្តល់លុយឲ្យពួកវាខ្ចីធ្វើទុនរកស៊ីម៉ៅការសំណង់ ពួកវាទាំង២​រស់នៅលើផ្ទះនេះអស់រយះពេល៥ឆ្នាំហើយ​។ បន្ទាប់ពីពួកវារស់នៅបាន៣ឆ្នាំ ខ្ញុំក៏ធ្លាក់ខ្លួនឈឺ ត្រូវការលុយយកមកព្យាបាលជំងឺស្រាប់តែចាប់ផ្តើមមានរឿងជាមួយកូន បន្តិចម្តងៗ កូនប្រសារស្រីចាប់នាំរឿងអោយឈ្លោះក្នុងគ្រួសារ ព្យាយាមយកឡេះ មិនជួបមិនព្រមសងលុយដែលខ្ចីខ្ញុំ​ រឿងនេះចេះតែកើតមានមករហូត ដល់ពេលជំងឺខ្ញុំគ្រូពេទ្យតម្រូវអោយព្យាបាលបន្ទាន់ (ច្រឹបសាច់ដុះក្នុងពោះវៀនធំ) ពេលខ្ញុំត្រូវការលុយដើម្បីព្យាបាល ខ្ញុំទាលុយពីពួកវាទាំងពីរ ពួកវានាំគ្នាឈប់ទទួលទូរស័ព្ទរហូតប្តូរលេខផ្តាច់ទំនាក់ទំនងជាមួយខ្ញុំ ខ្ញុំក៏ព្យាយាមទំនាក់ទំនងវា ចង់ប្រាប់វាថាខ្ញុំត្រូវយកផ្ទះលក់ព្យាបាលជំងឺ វាមិនព្រមសង់ផ្ទះវិញទេថែមទាំងប្តូរសោ មិនអោយខ្ញុំចូលផ្ទះ​ខ្ញុំ ចង់រំលោភយកផ្ទះរបស់ខ្ញុំទៀត ចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់អោយរៀនរហូតដល់វិស្វករ ការប្រពន្ធអោយទៀត បែរជារមើលគុណទាំងពីរនាក់។ ពេលខ្ញុំមកភ្នំពេញម្តងៗដើរដេកផ្ទះ​បង ប្អូន មិនហ៊ាន់ទៅផ្ទះ​ខ្លួន បងប្អូនឃើញអញ្ចឹងក៏អាណិិត ក៏នាំគ្នាទៅផ្ទះខ្ញុំសុំជួបវាដើម្បីនិយាយរឿងផ្ទះ លុះទៅដល់ផ្ទះនៅតែប្រពន្ធវា មិនហៅម្តាយ អ៊ុំ មីងចូលផ្ទះទេ ថែមទាំងមានរឿងបង្កចម្លោះពាក្យសំដីបន្តិចបន្តួច រហូតដល់អ្នកនៅជាមួយវា ចេញមកក្តាប់ដៃរកវៃប្អូនស្រីខ្ញុំ ប្អូនខ្ញុំក៏ក្រវាសដៃប៉ះថូផ្កាបែក វាក៏ហៅប៉ូលីសរួចធ្វើពាក្យបណ្តឹងប្តឹងខ្ញុំ កូនប្រុសពៅ និងប្អូនស្រី​ខ្ញុំ អោយPM មកកោះហៅដល់ផ្ទះ ដូចក្នុងរូបភាព។ ខ្ញុំមិនទាន់បានប្តឹងពួកវាផង ស្រាប់តែវាប្តឹងខ្ញុំ ព្រះអើយ សូមជួយរកយុត្តិធម៌ឲ្យខ្ញុំផង ។" នេះបើយោងតាមគណនីហ្វេសប៊ុក ដែលមានឈ្មោះថា Chan Thou។