លោក យឺន ពន្លក អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ ត្រូវបានចោរឆក់កាបូបយកសម្ភារៈ និងឯកសារមួយចំនួនធំ នៅមុខមន្ទីរពេទ្យកាល់ម៉ែត
ភ្នំពេញៈ នៅម៉ោងប្រហែល៦ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ ត្រូវចោរឆក់កាបូបយកសម្ភារៈ និងឯកសារមួយចំនួនធំ នៅមុខមន្ទីរពេទ្យកាល់ម៉ែត ក្នុងនោះមានសំម្ភារះ មួយចំនួនដែលត្រូវបាត់បង់ដូចជា ទូរស័ព្ទ និងឯកសារមួយចំនួនទៀត។
លោក យឺន ពន្លក ដែលជាអ្នកសាព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ លោកបាននិយាយថាហេតុការណ៍ចោរចក់កាបូបរបស់លោកនេះ កើតឡើង នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ត្រង់ចំណុចមុខមន្ទីរពេទ្យកាល់ម៉ែត ពេលលោកកំពុងធ្វើដំណើរ។ ក្រោយកើតហេតុលោកក៏បាន ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលស្រះចក។ លោកបានបញ្ជាក់ទៀតថា លោកសូមប្រកាសថា មិនទទួលស្គាល់រាល់ទង្វើមិនល្អរបស់ Facebook ដែលមានឈ្មោះ Yuen Ponlork របស់លោក ចាប់ពីពេលនេះតទៅក៏ដូចជា ឯកសារមួយចំនួនដែលក្រុមជនល្មើសយកទៅប្រើប្រាស់ជាដាច់ខាត៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។