អុញនោះ...លោក វិល្លាម បង្ហើបថាមានក្លឹបរាំស្រាតមួយនៅក្រុងព្រះសីហនុ !
បើតាមប្រភពហ្វេសប៊ុកប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ហៅ វិល្លាម នៅថ្ងៃទី១៦ ខែមិថុនា នេះបានបង្ហើបអោយដឹងថា នៅក្រុងព្រះសីហនុមានក្លឹបរាំស្រាតមួយ។
លោក វិល្លាម បានរៀបរាប់ថា៖ «ក្លឹបស្រាតមួយនៅក្រុងព្រះសីហនុ ឈ្មោះជីងប៉ី ។ រាំស្រាតអានាចារ្យ មានពលរដ្ឋរាយការថាអាក្លឹបហ្នឹងខ្នងក្រាស់ណាស់តេីសមត្ថកិច្ចប្រកាច់ទៅណា មានឃេីញអត់ ? នេះមិនមែនអាជីវកម្មក្រៅតំបន់គ្រប់គ្រងរបស់រដ្ឋទេ ហេតុអីបានសមត្ថកិច្ចមិនដឹងហេីយបណ្ដែតបណ្ដោយអោយក្លាយជាបែបនេះ ក្រុងព្រះសីហនុបានធ្លាក់កូដពីតំបន់ទេចរណ៍សមុទ្ររបស់ខ្មែរទៅជាតំបន់មាហ្វៀអាណាធិបតេយ្យសេរីជ្រុលនិយម ។ នឹងមានការរិះគន់ខ្លាំងកក្រេីកមេឃពីសំណាក់ពលរដ្ឋ តេីអភិបាលខេត្តនេះ រួមទាំងស្នងការខេត្តនេះ សមហ្នឹងអង្គុយកៅអីហ្នឹងបន្តឬគួរតែទៅដាំស្ពៃ ?»
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។