យាយ យយ​ ព្រួយបារម្ភខ្លាំង ចំពោះចម្រៀងអាយ៉ៃ ព្រោះក្មេងសម័យនេះ អើពើរ
-

ភ្នំពេញ៖ អ្នកចម្រៀងអាយ៉ៃអ្នកស្រី នួន សារី ហៅយាយ យយ កើតក្តីបារម្ភខ្លាចបាត់បង់ពេលទម្រង់សិល្បៈបុរាណអាយ៉ៃ ព្រោះមិនត្រូវបានមជ្ឈដ្ឋានគាំទ្រ និងលើកស្ទួយឡើយ ដោយអ្នកស្រីលើកឡើងថា «មិនគាំទ្រមានន័យថា គេមិនជួលឲ្យទៅច្រៀង ឬ សម្តែង ម្ល៉ោះហើយគ្មានអ្នកណាចាប់អារម្មណ៍ចង់ហាត់ច្រៀងនោះទេ ហើយមួយវិញទៀតវាក៏មានការលំបាកដែរ ព្រោះយើងត្រូវការភាពរហ័សរហួសធ្វើអាចច្រៀងទៅបាន មិនមែនដូចចម្រៀងសម័យគ្រាន់តែទន្ទេញឲ្យរាត់មាត់នោះទេ»។

ទម្រង់សិល្បះមួយនេះ បើនៅតែមិនបានការបន្តវេនទេពីក្មេងជំនាន់ក្រោយនោះ ដៃគូលោក ព្រហ្ម ម៉ាញ, យាយ យយ ប្រាប់ថា «នឹងបាត់បង់»។ មូលហេតុដែលយុវជនខ្មែរ មិនសូវបេតីទម្រង់អាយ៉ៃ ព្រោះតែការផ្សព្វផ្សាយមិនទូលំទូលាយ ដូចអ្នកស្រី នួន សារី បញ្ជាក់ថា «ចម្រៀងសម័យ គេមានខារ៉ាអូខេ ជាអក្សរសម្រាប់ច្រៀងតាម តែអាយ៉ៃគ្មានទេ អញ្ចឹងហើយក៏គ្មានអ្នកណាចេះដែរ។ តែបើក្មួយៗចង់ចេះលោក ព្រហ្ម ម៉ាញ គាត់រៀបចំបង្ហាត់បង្រៀនគ្មានគិតប្រាក់នោះទេ»។
ប្រភព៖ dara-news