ក្រុម​មន្ត្រី​កាំកុ​​​​​​​​​​ងត្រូល នាំគ្នា​ចុះ​ត្រួ​​​​​​​​​​តពិនិត្យ​នៅក្នុង​ផ្សារ​ទឹ​​​​​​​​​​កថ្លា ដើ​​​​​​​​​​​​​​​​​​​​​​​ម្បី​រក​សារធាតុ​ថ្នាំ​គីមី​ដែល​គេ​​តែង​​​​​​​​​​​លួច​ដាក់​ក្នុ​​​​​​​​​​ង​បន្លែ​ ត្រី ​សា​​​​​​​​​​​​​​​​​​​​ច់​ ម្ហូបអាហារ​​​​​​​​​​​ផ្សេងៗ ​ដែលនាំ​​​​​​​​​​​​ឲ្យ​ប៉ះពាល់​ ដ​​​​​​​​​​ល់​សុខ​​​​​​​​​​​​​​​​​​​​​​​​​​ភាព​
-

ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី​១​២ ខែមិថុនា ឆ្នាំ​២០១៨ ​​​​​​នេះ​ក្រុម​មន្ត្រី​កាំកុ​​​​​​​​​​ងត្រូល ដែល​មាន​​​​​​​​​​​ជំនាញ​ផ្នែក​ត្រួត​​​​​​​​​​​​​​​​​​​​​ពិនិត្យ​រក​សារធាតុពុល​នៃ​ថ្នាំ​គីមី បា​​​​​​​​​​​ននាំគ្នា​ចុះ​ត្រួ​​​​​​​​​​តពិនិត្យ​នៅក្នុង​ផ្សារ​ទឹ​​​​​​​​​​កថ្លា សង្កាត់​ទឹក​​​​​​​​​​ថ្លា ខណ្ឌ​សែន​សុ​​​​​​​​​​​​ខ ដើ​​​​​​​​​​​​​​​​​​​​​​​ម្បី​រក​សារធាតុ​ថ្នាំ​គីមី​ដែល​គេ​​តែង​​​​​​​​​​​លួច​ដាក់​ក្នុ​​​​​​​​​​ង​បន្លែ​ ត្រី ​សា​​​​​​​​​​​​​​​​​​​​ច់​ ម្ហូបអាហារ​​​​​​​​​​​ផ្សេងៗ​ដែលនាំ​​​​​​​​​​​​ឲ្យ​ប៉ះពាល់​ដ​​​​​​​​​​ល់​សុខ​​​​​​​​​​​​​​​​​​​​​​​​​​ភាព​ប្រជាពលរដ្ឋ ដែល​ធ្លាប់​មា​​​​​​​​​​ន​បាតុភាព​​​​​​​​​​កើតឡើង​​​​​​​​​​​​​​នាពេល​​​​​​​​​​​​​​​​​​​កន្លងមក​។

នៅក្នុង​ប្រតិបត្តិ​ប​​​​​​​​​​ង្ក្រាប​នោះ ដឹក​​​​​​​​​​​នាំ​ដោយ​​​​​​​​​​​​​​​​​​លោក ង៉ែត ចេក ​​​​​​​​​​ប្រធាន​សាខា​កាំ​​​​​​​​​​​កុង​ត្រូល​តំ​​​​​​​​​​​​បន់​សេដ្ឋ​​​​​​​​​​​​​​​​​​​កិច្ច​ពិសេស​ព្រមទាំង​មន្ត្រី​សំខាន់ៗ​មួ​​​​​​​​​​យចំនួនទៀ​​​​​​​​​​ត និង​លោក​​​​​​​​​​​​ពៅ សា​រ៉ុ​ម ​​​​​​​​​​​ប្រធាន​​​​​​​​​​​​​​​​​​​​​ផ្សារ​ទឹកថ្លា​។ ក្រុម​មន្ត្រី​ខាងលើ​បាន​​​​​​​​​​​​ឲ្យ​ដឹង​ថា​ មាន​ត្រី​​​​​​​​​​​សាច់​បន្លែ​​​​​​​​​​​​​​​​​​​​​​​ផ្លែឈើ​និង​គ្រឿង​សមុ​​​​​​​​​​​ទ្រ​ផ្សេងៗ​សរុ​​​​​​​​​​ប​ចំនួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២១​មុខ ត្រូវ​បាន​ប្រមូល​យកមក​ធ្វើការ​ត្រួត​​​​​​​​​​​ពិនិត្យ​ជាក់ស្តែ​​​​​​​​​​​ង​ដើម្បី​រក​សារ​​​​​​​​​​​ធាតុ​គីមី​ពុល​​​​​​​​​​​​​​​​​​​​​​​ដែល​ប៉ះពាល់​ដល់​​​​​​​​​​​​សុខភាព​អ្នក​​​​​​​​​​​​​​​​​​​​​​​​បរិភោគ ប៉ុន្តែ​ជាល​ទ្ធ​ផ​​​​​​​​​​ល​ពុំមាន​សា​​​​​​​​​​រធាតុ​គីមី​អ្វី​​​​​​​​​​ទាំងអស់​។
ផ្សារ​ទឹកថ្លា ​ត្រូវ​បា​ន​ក្រុម​មន្ត្រី​​​​​ជំនាញ​ខា​​​​​​​​​​​​​​​​​ងលើ​ចុះមក​ត្រួតពិ​​​​​​​​​​​​និត្យ​ជាច្រើ​​​​​​​​​​​នលើក​មក​ហើ​​​​​​​​​​យ ដែល​​​​​​​​​​​​​​​កន្លងមក​​​​​​​​​​​​​​​​​​​​​​​រក​ឃើញ​មាន​សារ​ធាតុគី​​​​​​​​​​មី​ពុល​ដាក់​​​​​​​​​​​​នៅក្នុង​គ្រឿ​​​​​​​​​​​ង​សមុទ្រ​​​​​​​​​​​ប្រមាណ​ជិត​១​​​​​​​​​​​០​គីឡូ​​​​​​​​​​​​ក្រាម​នៅ​ទីនោះ​។ សារធាតុ​គីមី​ពុល​កន្លង​មក​ ក៏​ដូច​បច្ចុប្ប​​​​ន្ន​តែង​ត្រូវ​បា​​​​​​​​​​​ន​គេ​លួច​ដាក់​​​​​​​​​​​​​​​​​​​​​ក្នុង​ចំណីអា​​​​​​​​​​ហារ​ដូច​ស្លឹ​​​​​​​​​​​​កគ្រៃ ត្រី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​សាច់ និង​ផ្លែឈើ​ផ្សេងៗ​​​​​​​​​​​ ដើម្បី​កុំ​វា​បា​​​​​​​​​​​ត់បង់​សម្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស់ (​ស្រពោន​)​ ឬ​ ឆាប់​ស្អុ​​​​​​​​​​​​​​យរលួយ និ​​​​​​​​​​​ង​ឲ្យ​ល្អមើល ប៉ុ​​​​​​​​​​​​​ន្តែ​វា​ប៉ះ​​​​​​​​​​​​ពាល់​ដ​​​​​​​​​​​​​​​​​​​​​​ល់​សុខភាព​អ្នក​​​​​​​​​​បរិភោ​​​​​​​​​​​​​​​​គ។
ក្រុម​អ្នក​ល​​​​​​​​​​ក់ដូរ​(​អាជីវក​​​​​​​​​​​រ​)​បា​​​​​​​​​ន​និយាយ​ថា ទំនិ​​​​​​​​​​​​​​​​​​​ញ​ផ្នែក​ម្ហូបអា​​​​​​​​​​​​​ហារ​ដែល​​​​​​​​​​​​​សំបូរ​​​​​​​​​សារ​ធាតុគីមី ច្រើន​ជាង​គេ​បំផុត​គឺ​ច្រើនតែ​នាំចូល​​មកពី​ប្រទេ​​​​ស​វៀតណាម​​​​​​​​​​ គឺ​១០០% សុទ្ធ​​​​​​​​​​​​​​​​​​​តែ​ប្រើ​ថ្នាំ​គី​​​​​​​​​​មី​ទាំងអស់​​​​​​​​​​​​​សូម្បីតែ​ស្រូវ​​​​​​​​​​​អង្ករ​ក៏​ដា​​​​​​​​​​ក់​ថ្នាំ​គីមី​​​​​​​​​​​​​​​​​​​​​​​​ដែរ​។ បើ​មើល​សោភ័​​​​​​​​​​ណ្ឌភាព សម្រ​​​​​​​​​​​ស់​គឺ​ដាច់​​​​​​​​​​​ តែ​ពេល​ហូប​រួ​​​​​​​​​​ច​ក៏​គ្រោះថ្នា​​​​​​​​​​​ក់​ជាងគេ​​​​​​​​​​​​​​​​​​​​​​​​​ដែរ កើត​ជំងឺ​ក្រ​​​​​​​​​​ពះ និង​​​​​​​​​​​ពោះវៀ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន ឬ​មហា​​​​​​​​​​​​​​​​​​​​​​​​​​រីក​​​​​​​​​​​ពេញ​មន្ទី​​​​​​​​​​​​​​​​​​​​​​​រពេទ្យ។ ដោយសារ​​​​​​​​​​​តែ​បាតុភាព​មិ​​​​​​​​​​​នល្អ​ខាងលើ​​​​​​​​​​​នេះ​ហើយ​ ​​​​​​​​​​ទើប​រដ្ឋាភិ​​​​​​​​​​​​​​​​​​​​បាល​បាន​ខិតខំ​​​​​​​​​​​ណែនាំ​មន្ត្រី​ជំ​​​​​​​​​​​នាញ​ឲ្យ​ប្រឹ​​​​​​​​​​​ងប្រែង​បំ​​​​​​​​​​​​​​​​ពេញ​កិច្ចការ​ប​​​​​​​​​​ង្ក្រាប​ថ្នាំ​គី​​​​​​​​​​មី​ដាក់​ក្នុង​​​​​​​​​​​ចំណីអា​​​​​​​​​​ហារ​នេះ​ឲ្យ​​​​​​​​​​​​បាន​​​​​​​​​​​​​​​គ្រប់​ទី​​​​​​​កន្លែង៕