សូមចូលរួមរំលែកទុក្ខ! អ្នកម្នាង អ៊ុក ផល្លា បានសោយទីវង្គត់ ខណៈដែលសម្ដេចក្រុមព្រះនរោត្ដម រណរឹទ្ធ រងរបួសធ្ងន់ កំពុងដឹកតាម ឧទ្ធម្ភាគចក្រមកកាន់មន្ទីរពេទ្យនៅភ្នំពេញ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍...
ខេត្តព្រះសីហនុ ៖ សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃនេះបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យព្រះអង្គ នរោត្ដម រណឬទ្ធិ រងរបួសធ្ងន់ និងអ្នកម្នាង អ៊ុក ផល្លា សោយទីវង្គត់ នៅវេលាម៉ោង ១២:២៣ នាទី។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅអំឡុងម៉ោងជាង ៩ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ ខណៈដែលព្រះអង្គកំពុងយាងទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។ បើតាមលោកឧត្តមសេនីយ៍ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយឈ្នួលមួយគ្រឿងម៉ាកហាយលែនឌើ ពាក់ស្លាកលេខភ្នំពេញ 2L9667 ធ្វើដំណើរពីខេត្ដព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ ហើយបានបុកចូលរថយន្តរបស់សម្តេចក្រុមព្រះតែម្តង។ គ្រោះថ្នាក់នេះសម្តេចក្រុមព្រះ និងអ្នកម្នាងអ៊ុក ផល្លា រងរបួសធ្ងន់។ រីឯភាគរថយន្តឈ្នួលហាយលែនឌើរងរបួស៥នាក់ផងដែរ។ អ្នកម្នាង អ៊ុក ផល្លា បានសោយទីវង្គត់ នៅវេលាម៉ោង ១២:២៣ នាទី ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៨ ខណៈសម្ដេចក្រុមព្រះនរោត្ដម រណរឹទ្ធ រងរបួសធ្ងន់ កំពុងដឹកតាម ឧទ្ធម្ភាគចក្រមកកាន់មន្ទីរពេទ្យនៅភ្នំពេញ ។ នេះបើតាមការបញ្ជាក់ប្រាប់ពីលោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ។ ហើយករណីនេះនៅមិនទាន់ដឹងភាគីណាចុស ភាគីណាត្រូវនោះទេ ដោយសមត្ថកិច្ចកំពុងវាសវែង។ កាលពីជាង៤ឆ្នាំមុនសម្តេចក្រុមព្រះ ក៏ធ្លាប់បានជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះផងដែរជាមួយរថយន្តដឹកដីនៅឯងផ្លូវជាតិ៦ នាខេត្តកំពង់ចាម ហើយកាលនោះអ្នកម្នាង ផល្លា ក៏រងរបួសធ្ងន់បែបនេះផងដែរ។ហើយលើកនេះជាលើកទី២ និងមានរបួសធ្ងន់ទៀតផង៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។