លោក វិល្លាម តក់ស្លុតយ៉ាងខ្លាំងបន្ទាប់ពីដឹងដំណឹងអ្នកម្នាង អ៊ុក ផល្លា សោយទិវង្គត !
នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ហៅ វិល្លាម បានសម្ដែងការសោកស្ដាយ និងតក់ស្លុតយ៉ាងខ្លាំងបន្ទាប់ពីដឹងដំណឹងអ្នកម្នាង អ៊ុក ផល្លា សោយទិវង្គត ។
លោក វិល្លាម បានរៀបរាប់ថា៖ «ទូលព្រះបង្គំ ខ្ញុំបាទ មានសេចក្ដីរន្ធត់ចិត្តឥតឧបម៉ាចំពោះ ដំណឹងមរណៈភាពរបស់ អ្នកម្នាង អ៊ុក ផល្លា នៃសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលបានបាត់បង់ជន្មាយុក្នុងឧបទ្ទវហេតុដ៏អាក្រក់កេីតឡេីងដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៨ ព្រឹកមិញនេះ ។ សូមដួងវិញ្ញាណខ័ន្ធ អ្នកម្នាង យោនយកកំណេីតទីបរមឋាន ។»
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។