យូប៊ីន ស៊ុបប្រាយអ្នកមានគុណ សុទ្ធតែ...(មានវីដេអូ)
-

ភ្នំពេញ ៖ តារាសម្ដែងស្រីវ័យក្មេង កញ្ញា ស៊ីន យូប៊ីន ដែលកំពុងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់មិត្តយុវវ័យ នាថ្ងៃទិវាគុណឪពុក រំភើបដល់ថ្នាក់ញញឹមបិទមាត់មិនជិតនោះទេ។ ជាក់ស្ដែង ដោយយោងទៅតាមរយៈវីដេអូឃ្លីប និងរូបភាពជាច្រើន បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់កញ្ញា ថា "Happy father day PaPa only one word I can say to you since before until now and 4ever is <>"។ នាថ្ងៃទិវាគុណឪពុក នេះផងដែរ កញ្ញា បានធ្វើឲ្យលោកឪពុកជាទីស្រលាញ់ស្ទើរតែស្រក់ទឹកភ្នែក ព្រោះតែរំភើបពេក។ អ្វីដែលកាន់តែមិនចង់ជឿទៅទៀតនោះ កញ្ញា បានកាន់តនំខេកមួយ ដោយមានលាក់លុយដុល្លារទាំងដុំ នៅក្នុងនំទៀតផង។ ទន្ទឹមនឹងនេះ មានអ្នកគាំទ្រជាច្រើន សរសើរពីកញ្ញាថា ជាកូនល្អមែន។

មានវីដេអូ៖ ប្រភព៖ Shin Yubin