សពអ្នកម្នាង អ៊ុក ផល្លា នឹងបូជានៅព្រឹកថ្ងៃទី២០ក្នុងវត្តបុទុមវត្តី
ណារ៉ា
-

ប្រភពពីមន្រ្ដីជាន់ខ្ពស់របស់គណបក្សហ៊្វុនស៊ិនប៉ិចបានថ្លែងអោយដឹងថា សពរបស់អ្នកម្នាង អ៊ុក ផល្លា ដែលបានសោយទិវង្គតបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងត្រូវបូជានៅថ្ងៃទី២០ ខែមិថុនា ខាងមុខនេះវេលាម៉ោង៧ព្រឹកក្នុងវត្តបុទុមវត្តី ។

បងប្អូនអាចចូលរួមពិធីគោរពវិញ្ញាណក្ខន្ធរបស់អ្នកម្នាងបានដោយពុំមានការហាមឃាត់ ឬប្រកាន់នោះឡើយ ៕