លោក វិល្លាម លើកឡើងថា៖ ការរៀបចំពិធីបុណ្យសពអ្នកម្នាង អ៊ុក ផល្លា មានលក្ខណៈធម្មតាដូចរាស្រ្ដសាមញ្ញ
ណារ៉ា
-

បើតាមប្រភពហ្វេសប៊ុករបស់ប្រធានគណបក្សខ្មែរក្រោកលោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ហៅ វិល្លាម បានបង្ហោះសារលើកឡើងថាពិធីបុណ្យសពអ្នកម្នាង អ៊ុក ផល្លា មានលក្ខណៈធម្មតាដូចរាស្រ្ដសាមញ្ញ ។

លោក វិល្លាម បានសរសេររៀបរាប់ថា៖ «អ្នកម្នាងជាព្រះជាយារបស់សម្ដេចក្រុមព្រះដែលជាសែលោហិតប្រុសច្បងរបស់ព្រះករុណាមហាវីរក្សត្រ , ហេីយត្រូវជាព្រះរាមថ្លៃរបស់ព្រះមហាក្សត្រ ,តែពិធីបុណ្យសពលក្ខណៈធម្មតាបំផុតដូចរាស្ត្រសាមញ្ញ មេីលទៅហាក់បីដូចជាមិនគាប់ភ្នែកសោះ ....!!!
រូបភាពបែបនេះជាការទម្លាក់តម្លៃរាជានិយមខ្លាំងណាស់ ហោចណាស់ក៏សម្ដេចក្រុមព្រះជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាដែរបេីទ្រង់កំពុងតែឈឺអញ្ចឹង រដ្ឋាភិបាលគួរកុំអោបដៃឈរមេីល ជួយចំណាយបុណ្យនេះអោយគគ្រឹកគគ្រេងបន្តិចទៅ» ៕
អត្ថបទបន្ថែម៖ លោក វិល្លាម យកដៃរឹតទ្រូងហួសចិត្តអ្នកចំអកករណីសម្ដេចក្រុងព្រះជួបគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញ បើតាមប្រភពហ្វេសប៊ុករបស់ប្រធានគណបក្សខ្មែរក្រោកលោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ហៅ វិល្លាម បានបង្ហោះសារហួសចិត្តខណៈពេលឃើញពួកឆ្វេងនិយមមួយចំនួនអគតិប្រើពាក្យមិនគួរគប្បីខមមិនក្នុងបណ្ដាញសង្គមករណីសម្ដេចក្រុងព្រះជួបគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញ ។
លោក វិល្លាម បានរៀបរាប់ថា៖ «រឿងដែលខ្ញុំហួសចិត្ត ជាធម្មតាពេលជួបទុក្ខភ័យ ខ្មែរតែងជួយគ្នា គំនុំគុំគួនទុកមួយដុំជួយគ្នាសិនបានគិតទៀត តែខ្មែរខ្លះនិងខ្មែរឥលូវ ខ្មែរដែលរៀនក្នុងសាលាថ្ម បែរជាបន់អោយ មនុស្សដែលផ្ទុយទស្សនៈខ្លួនឆាប់ស្លាប់ពេលមានទុក្ខ , បេីគ្នាមានគ្រោះថ្នាក់ឧបទ្ទវហេតុថាមកពីកម្ម , និយាយដៀមដាម ពេលគេមានភ័យ យូៗទៅរៀនសាលាថ្មបែរជាសីលធម៌អន់ជាងខ្មែរសម័យមុនរៀនសាលាប្រក់ស្បូវ ។
និយាយសរុបរួមទៅ វាស្អប់គេដោយវាអះអាងថាគេអាក្រក់តែជំពូកមនុស្សល្អដូចវាអង្គុយគិតរឿងអាក្រក់ទៅលេីអ្នកដទៃ
ជាក់ស្ដែងព្រឹកមិញនេះ ទ្រង់រណឬទ្ធិ និង ភរិយា គ្រោះថ្នាក់ចរាចរណ៍ ខ្ញុំចូលឆែក comment គ្រប់ពត៌មាន ខ្ញុំអង្គុយរឹតទ្រូងពេលឃេីញ «ខ្មែរខ្លះ» ដែលជាប់និងមនោគមវិទ្យាឆ្វេងជ្រុល សុទ្ធតែបញ្ចេញមតិថា ៖ អេី កម្មធ្លាក់ហេីយ , សមតែស្លាប់ , ស្លាប់ទៅរស់មិនចំណេញ , អាខ្លះវាថាវារន្ធត់ចិត្ត ព្រោះឃេីញគេជេរអញ្ចឹង ចិត្តវាវាចង់ជេរដែរតែមិនហ៊ាន ,
ខ្ញុំឆ្ងល់ថា ៖ គ្រប់គ្រោះថ្នាក់ចរាចរណ៍អ្នកស្លាប់ពេញផែនដីសុទ្ធតែកម្មឬយ៉ាងម៉េច ? ហេីយជួបគ្រោះថ្នាក់អញ្ចឹងសុទ្ធតែកម្មឬយ៉ាងណា ? ចុះ លោក កែម ឡី , ជា វិជ្ជា , ជួបគ្រោះថ្នាក់ដែរតេីអាហ្នឹងកម្មឬយ៉ាងម៉េច ? ឬជាកម្មដែលជាតិមុនគាត់សម្លាប់គេទេីបជាតិនេះគេសម្លាប់គាត់ ? ការពិតវាមិនអញ្ចឹងទេ គ្រប់យ៉ាងខាងលេីហ្នឹងសុទ្ធតែភាសាអគតិ របស់មនុស្សដែលមិនសមមានឈាមជាខ្មែរ
រឿងនយោបាយជាការប្រឆាំងទស្សនៈគ្នាតែប៉ុណ្ណោះ !! ទ្រង់រណឬទ្ធិ មានកំហុសច្រេីន ដឹកនាំមិនបានល្អ ប្រជាភិថុតណាស់ តែក៏មានចំណុចល្អច្រេីន ដែលទ្រង់ជាផ្នែកមួយនៃការនាំសន្តិភាពឆ្នាំ១៩៩៣ ! ហេីយក៏បានផ្ដល់ផលប្រយោជន៍មកខ្មែរខ្លះដែរ , ទោះមិនច្រេីនក៏បាន ៥ភាគរយដែរ វាគ្រាន់បេីជាងអាខ្លះ មិនអញ្ចឹង ?
ខ្ញុំយល់ថារឿងទ្រង់យកកៅអីសង្គ្រោះជាតិ ជារឿងមិនត្រឹមត្រូវទេតាមក្រមសីលធម៌នយោបាយ ខ្ញុំអត់គាំទ្រ
ចុះអ្នកនយោបាយដែលសម្លាប់ រូបមន្ត 2/3 មកបង្កេីតរូបមន្ត 50+1 ដេីម្បីសម្លាប់ហ្វុនសិនប៉ិកកាលពីមុនហ្នឹង តេីអាហ្នឹងចាត់ទុកថាធ្វេីនយោបាយមានក្រមសីលធម៌ឬអត់ ?
ច្បាប់ច្រេីនណាស់ដែលបានផ្ដល់ផលប៉ះពាល់ដល់ជាតិ , ច្បាប់ទាំងនោះ បង្កេីតមកបានដោយសាររូបមន្ត 50+1 ហ្នឹងឯង តេីអ្នកនយោបាយហ្នឹងអត់ខុសទេឬយ៉ាងម៉េច ? មិនបានចូលរួមបំផ្លាញជាតិទេឬយ៉ាងម៉េច ? ខ្ញុំមិនបាច់បង្ហេីបទេថានរណាអ្នកនាំអោយមានការបង្កេីត 50+1 ខ្ញុំជឿថាអ្នកវិទ្យាសាស្ត្រនយោបាយគេប្រាកដជាដឹង ,
នែ កុំបន្លំអោយសោះ អាហ្នឹងក៏ជាការចូលរួមបំផ្លាញជាតិដែរ ហេីយបំផ្លាញយ៉ាងស្ងៀមស្ងាត់ គេហៅថាអាឃាតករឈាមត្រជាក់
សង្ឃឹមថាអត្ថបទនេះនឹងក្លាយជាថ្នាំផ្សៈចូលក្នុងសសៃឈាមខួរក្បាលមហាសែនអគតិដេីម្បីដាស់ប្រព័ន្ធប្រសាទ របស់មនុស្សបែបនេះអោយក្លាយជាមនុស្សត្រឹមត្រូវនឹងគេ ឃេីញស្រលាញ់បក្សអញ្ចឹងពេក អាណិតចង់ស្រក់ទឹកភ្នែក មិនគួរខ្មែរដល់ថ្នាក់នេះទេ សុំកុំស្នេហាជាតិលក្ខណៈជ្រុល ឬប្រកាន់បក្សពួក អាហ្នឹងគ្រោះថ្នាក់ណាស់» ៕
អត្ថបទបន្ថែម៖ សពអ្នកម្នាង អ៊ុក ផល្លា នឹងបូជានៅព្រឹកថ្ងៃទី២០ក្នុងវត្តបុទុមវត្តី ប្រភពពីមន្រ្ដីជាន់ខ្ពស់របស់គណបក្សហ៊្វុនស៊ិនប៉ិចបានថ្លែងអោយដឹងថា សពរបស់អ្នកម្នាង អ៊ុក ផល្លា ដែលបានសោយទិវង្គតបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងត្រូវបូជានៅថ្ងៃទី២០ ខែមិថុនា ខាងមុខនេះវេលាម៉ោង៧ព្រឹកក្នុងវត្តបុទុមវត្តី ។
បងប្អូនអាចចូលរួមពិធីគោរពវិញ្ញាណក្ខន្ធរបស់អ្នកម្នាងបានដោយពុំមានការហាមឃាត់ ឬប្រកាន់នោះឡើយ ៕