សូមជួយគាំទ្រសិល្បះបុរាណខ្មែរទាំងអស់គ្នា... ជីវិតជាអ្នកសិល្បះមិនស្រួលនោះទេ មានទាំងទឹកភ្នែក មានទាំងសំណើច មានទាំងការភ័យខ្លាច មានទាំងរន្ធត់ ហើយនេះជាសកម្មភាពមួយនោះក្នុងការហាត់រៀន....(មានវីដេអូ)
-

ជីវិតជាសិល្បះពិតជាមិនស្រួលនោះទេ ពេលសំដែងម្តងៗ ខំប្រឹងធ្វើយ៉ាងណា ដើម្បីឲ្យអ្នកទស្សនា ពេលទស្សនាទៅ មានអារម្មណ៍ថា ល្អមើល និង​បញ្ចូលអារម្មណ៍តាម មានការលំបាកខ្លាំងណាស់ មានទាំងទឹកភ្នែក មានទាំងសំណើច មានទាំងការភ័យខ្លាច មានទាំងរន្ធត់ ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Khoeun Khoeun Manik​ បានរៀបរាប់ពីការឈឺចាប់នៅក្នុងពេលរៀនសំដែងថា "អោយគេដឹងថាអ្នកសិល្បៈលំបាកយ៉ាងណា ហេតុអីពួកយើងខំយ៉ាងនេះ? សួរថាឈឺទេ? លំបាកទេ? ហត់ទេ? ឈឺខ្លាំងណាស់ ពិបាកណាស់ ហត់ណាស់ តែហេតុអីពួកយើងនៅតែខំប្រឹងយ៉ាងនេះ? ព្រោះតែស្រលាញ់ ព្រោះតែចង់ជួយថែរក្សាសិល្បៈបុរាណមួយនេះ ។ ចុះអ្នកទាំងអស់គ្នាវិញ? ពិបាកណាស់មែនទេ សម្រាប់ការជួយគាំទ្រ សម្រាប់ការជួយលើកទឹកចិត្ត ដើម្បីពួកខ្ញុំមានកម្លាំងចិត្តក្នុងសិល្បៈបុរាណមួយនេះ អគុណចំពោះលោកគ្រូ ហង់ ភូមិរ៉ា ដែរបានបង្រៀនពួកយើងទាំងអស់គ្នា #ល្ខោនខោល"
មានវីដេអូ៖ ប្រភព៖ Khoeun Khoeun Manik