មហាសេដ្ឋីចិនប្រាក់វាល់លាន ចុះចែកអំណោយ ដល់ក្មេងៗនៅ សាលាស្ទឹងមានជ័យ..... (មានវីដេអូ)
យោងតាមការបញ្ជាក់ពី អាខោនហ្វេសបុក របស់សាលាសង្កាត់ស្ទឹងមានជ័យ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានសសេរឲ្យដឹងថា "បុរសជាជនជាតិចិនមួយរូបបាននាំយកអំណោយ និងថវិកា មកចែកជូនដល់សិស្សនៅក្នុងសាលាបឋមសិក្សាស្ទឹងមានជ័យ"។ បុរសម្នាក់ដែលពាក់គ្រឿងអលង្ការស្រោចខ្លួន និងមានអង្គរក្សយាមកាមនោះ ត្រូវបានគេនៅចាំថាជាមហាសេដ្ឋី ជំនួញជនជាតិចិន ហើយបានឈ្នះលុយពីការលេងល្បែងកាសុីណូ ថែមទាំងជះលុយជារាប់សិបលានដុល្លារហុងកុង ដើម្បីបាចអោយមនុស្សនៅក្នុងកាស៊ីណូរើសប្រសាចគ្នា ជាពិសេសវីដេអូនោះត្រូវបានល្បីពេញបណ្តាញសង្គមជុំវិញពិភពលោកថែមទៀតផង។









ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។