វីជេ អាឡាស្កូ បាននាំយកថវិការ សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ទៅជួយដល់ប្អូនស្រី ពិការនៅខេត្តសៀមរាប...(មានវីដេអូ)
កាលពីម្សិលមិញ លោក វីជេ អាឡាស្កូ បានយកអំណោយដែលរបស់សប្បុរសជន ជួយដល់ប្អូនស្រីពិការ ហើយខំដើររើសអេតចាយ ដើម្បីចិញ្ចឹមជីវិត ទាំងម្តាយ ទាំងបងស្រី កើតជំងឺមហារីក ហើយប្អូនស្រីផ្ទាល់ក៏មានជំងឺជាប់ខ្លួនដែរនោះ។ លោក អាឡាស្កូ បានប្រាប់ថា ថវិការដែលទទួលបានពីសប្បុរសជន នោះមានចំនួន សរុបបាន 895$. និង 668.000រៀល ក្រុមរបស់លោកកងបាន 264$. Total : 1159$. + 668.000រៀល។ ជាចុងក្រោយក៏សូមអរគុណដ៏សប្បុរសជនទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ដែលបានជួយដល់ប្អូនស្រីពិការ តែយ៉ាងណាមិញ ថវិការទាំងអស់នេះ នឹងអាចជួយឲ្យប្អូនស្រីបានមួយគ្រាផងដែរ។
មានវីដេអូ៖ ប្រភព៖ វីជេ អាឡាស្កូ ដោយ៖ និមល
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។