ទីបំផុតលោក ឈឹម សក្កដា និង អ្នកនាង ពេជ្រ សោភា ប្រាប់ពីគម្រោងរៀបការហើយ...
ភ្នំពេញ ៖ តារាសម្ដែង ឈឹម សក្កដា និងតារាចម្រៀង ពេជ្រ សោភា ដែលត្រូវបានមហាជនដឹងលឺ ពីទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរ ដោយពុំមានអ្វីត្រូវលាក់លៀមនោះឡើយ ហើយទំនាក់មួយនេះកាន់តែមានភាពរលូនទៅមុខ រហូតដល់អ្នកទាំងពីរ មានគម្រោងរៀបការជាមួយគ្នា នៅដើមឆ្នាំ២០២២ខាងមុននេះហើយ។ គម្រោងរៀបការឆ្នាំ ២០២២ នេះដែរ ឈឹម សក្កដា ថា៖"ខ្ញុំមានតាំងពីមិនទាន់ស្គាល់គាត់(ពេជ្រ សោភា) ថា ថ្ងៃណាមួយ ខ្ញុំនឹងរកដៃគូរួមរស់សាងជីវិតជាមួយខ្ញុំនៅក្នុងឆ្នាំ ២០២២។ អ៊ីចឹងដល់ពេលខ្ញុំស្គាល់គាត់ហើយ ខ្ញុំព្យាយាមមើលគាត់ឲ្យបានច្រើន និយាយទៅគឺយើងមើលគ្នាទៅវិញទៅមក"។
ដោយ៖ និមល ប្រភព៖ Chhoem Sakada
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។