អាការៈលោកប៉ា លោក ករុណា ពេជ្យ ធ្វើទុក្ខ ទាំងដែលលោកកំពុងបំពេញភារៈកិច្ចនៅសែនឆ្ងាយ...
-

តារាចម្រៀង និងជាអ្នកគ្រប់គ្រងទៅទូ ប្រចាំផលិតកម្មថោន លោក ករុណា ពេជ្យ ស្រាប់តែធ្វើការបង្ហោះសារថា​ "មិនទាន់ដល់ថ្ងៃកំណត់ ត្រូវណាត់ចូលពេទ្យផង ប៉ុន្តែអាការះប៉ា ធ្វើទុក្ខ"។ លោកបានលើកឡើងនៅក្នុងគណនីហ្វេសប៊ុកបន្តទៀតថា​ "ថ្ងៃនេះ ប៉ា មិនទាន់ដល់ថ្ងៃកំណត់ ត្រូវណាត់ចូលពេទ្យផង ប៉ុន្តែអាការះប៉ា ធ្វើទុក្ខ ដូច្នេះត្រូវបញ្ជូនប៉ាតាមឡានសង្គ្រោះបន្ទាន់ចូលពេទ្យវិញភ្លាម.... ទោះបីពេលនេះ កូន កំពុងថតនៅកំពត... កុំតែបាន ម៉ែ និង ប្អូនស្រី រៀបចំទាន់ពេល...សូមអោយប៉ា ឆាប់បានធូរស្បើយ... ហឺ....!!!!" ។ ក្នុងនោះក៏មានអ្នកគាំទ្រក៏ដូចជា ប្រិយមិត្តក៏បានជូនពរឲ្យលោកប៉ាឆាប់ជាផងដែរ។

ប្រភព៖ Karona Pichtown