តោះបងប្អូនជួយឲ្យមតិម្នាក់មួយមក!!! អាងខ្លួនពាក់ឯកសណ្ឋាននគរបាល ជិះម៉ូតូទៅបុកគូថ រថយន្ត គេពីក្រោយហើយ មិនឃើញកំហុសខ្លួនឯង បែរជាទាមទារឲ្យគេសងថ្លៃខូចខាតទៀត
ភ្នំពេញៈ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ នៅចំណុចភ្លើងស្តប់ខាងលិចមន្ទីរពេទ្យសែនសុខ (IU) តាមបណ្តោយផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ មានហេតុការណ៏ភ្ញាក់ផ្អើលពេញថ្នល់ ខណៈប៉ូលីសម្នាក់ ជិះម៉ូតូទៅបុកពីក្រោយរថយន្តគេហើយ សំឡុតទាមទារឲ្យអ្នកបើកបររថយន្តសងថ្លៃខូចខាតម៉ូតូទៀត។
បើតាមប្រភពពីអ្នកបើកបររថយន្ត នៅកន្លែងហេតុការណ៏ បាននិយាយថា ខ្លួនឈ្មោះ ឌី ភេទប្រុស អាយុជាង២០ឆ្នាំ នៅមុនពេលកើតហេតុ រូបគេបានបើករថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A 0187 ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតខ្លួនបាន ជាន់ហ្វ្រាំងឈប់រង់ចាំភ្លើងស្តុប (ភ្លើងក្រហហម) ពេលនោះ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1G 9651 បើកបរដោយបុរសម្នាក់ឈ្មោះ ញឹម សុវណ្ណ ដេត ពាក់ឯកសណ្ឋាន នគរបាល ជិះមកពីក្រោយហើយចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុក នឹងរថយន្តគាត់ពីក្រោយតែម្តង ។ ក្រោយមកអ្នកបើកបរម៉ូតូរករឿងអ្នកបើកបររថយន្តនោះឲ្យឈប់ ហើយទាមទារសំណងពីអ្នកបើកបររថយន្តនោះថែមទៀតផងធ្វើ ឲ្យប្រជាពលរដ្ឋដែលឃើញហេតុការណ៍ហួសចិត្តយ៉ាងខ្លាំង ។ ដោយពួកគាត់លើកឡើងថា អាងខ្លួនពាក់ឯកសណ្ឋាននគរបាល ជិះម៉ូតូទៅបុកគូថ រថយន្ត គេពីក្រោយហើយ មិនឃើញកំហុសខ្លួនឯង បែរជាទាមទារឲ្យគេសងថ្លៃខូចខាតទៀត ពិតជាអន់ចរិកមែន ។ ក្រោយកើតហេតុដោយសារតែអ្នកបើកបររថយន្តខ្ជិលវែងឆ្ងាយ ក៏សុំសងថ្លៃខូចខាតម៉ូតូ៥ម៉ឺនរៀល ដើម្បីបញ្ចប់រឿង ប៉ុន្តែខាងលោកពាក់ឯកសណ្ឋាននគរបាល មិនព្រមយកទេ គេទារឲ្យសងចំនួន៨ម៉ឺនរៀល ។ ក្រោយមក មាននគរបាលចរាចរខណ្ឌសែនសុខមកសម្របសម្រួល ទើបលោក ញឹម សុវណ្ណដេត ជាមន្ត្រីនគរបាលនោះព្រមយកលុយ៥ម៉ឺនរៀលនោះបញ្ចប់រឿង ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។