លោក វិល្លាម រក្សាមហិច្ឆតាទាមទារកោះត្រល់ និងទឹកដីកម្ពុជាក្រោមត្រឡប់មកវិញ
ណារ៉ា
-

បើតាមប្រភពហ្វេសប៊ុកប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ហៅ វិល្លាម កាលពីប៉ុន្មានម៉ោងបានបង្ហោះសារបង្ហាញមហិច្ឆតានោតែប្រកាន់ជំហរទាមទារទឹកដីកម្ពុជាក្រោមនិងកោះត្រល់ត្រឡប់មកវិញ។

លោក វិល្លាម បានសរសេររៀបរាប់ថា៖ «កោះត្រល់បាត់ ១៣ ឆ្នាំ កម្ពុជាក្រោម២១ ខេត្ត បាត់៦៩ ឆ្នាំគ្រប់អធិបតេយ្យភាពដែលបាត់ក្រោម១០០ឆ្នាំយេីងអាចទាមទាត្រឡប់មកវិញបានដោយយន្តការច្បាប់នឹងការទូត ,
តែបេីយេីងមិនគិតមិនខ្វល់ បណ្ដែត បណ្ដោយមិនមានក្ដីស្រមៃ មិនមានឆន្ទៈ ហេីយមានអ្នកខ្លះទទួលស្គាល់ថាទឹកដីនោះជារបស់យួនទៀត , នោះយេីងនិងបាត់ទៅរហូតតែម្ដងអាចថាបាត់ទាំង កម្ពុជាកណ្ដាលបច្ចុប្បន្ននេះទៀតផង ។
សូម្បីយេីងជំនាន់នេះមានអ្នកខ្លះស្រពិចស្រពិលមិនដឹងថាទឹកដីនឹងជារបស់ខ្មែរផង , មានអ្នកខ្លះការពារយួនទៅទៀត , ចុះទម្រាំជំនាន់ក្រោយកូនចៅយេីងមិនយល់ថាទឹកដីនឹងជារបស់យួនទៅហេីយទេហ្អី ?
នៅកម្ពុជាកណ្ដាលដីសម្បទាន ៩៩ ឆ្នាំ គ្រប់គ្រងដោយក្រុមហ៊ុនយួន ៥៥ក្រុមហ៊ុន គ្របដណ្ដប់ផ្ទៃដីជាង៣សែនហិចតា ទម្រាំ៩៩ឆ្នាំទៀតកូនចៅយេីងវាគិតថាដីហ្នឹងជារបស់យួនតែម្ដង» ៕