កម្លាំង​សមត្ថកិច្ច​ជំនាញ ធ្វើការ​ឃាត់ខ្លួន​ ជនជាតិ​វៀតណាម ចំនួន​៣​នាក់​ទៀត ករណី​ឆ្លងដែន និង​ធ្វើការ​ខុសច្បាប់​នៅកម្ពុជា
-

ភ្នំពេញៈ​ កាលពី​ព្រឹក ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​មូលដ្ឋាន ​ខណ្ឌចំការមន កម្លាំង​សមត្ថកិច្ច​ជំនាញ ធ្វើការ​ឃាត់ខ្លួន​ ជនជាតិ​វៀតណាម ចំនួន​៣​នាក់​ទៀតករណី​ឆ្លងដែន និង​ធ្វើការ​ខុសច្បាប់​នៅកម្ពុជា។ សមត្ថកិច្ច​ជំនាញ បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​ខាងលើនេះ បាន​រកឃើញ​មាន ជនជាតិ​វៀតណាម​ចំនួន​៣​នាក់ ក្នុងនោះ​ស្រី​២​នាក់ រស់នៅ​កម្ពុជា គ្មាន​ឯកសារ និង​លិខិតស្នាម​ត្រឹមត្រូវ​។​

​​​ ជនជាតិ​វៀតណាម​ទាំង​៣​នាក់​ខាងលើ មានឈ្មោះ ទី​១ ​ឈ្មោះ ធី ហាំង ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ម៉ាស្សា​ ទី​២ ​ឈ្មោះ ង្វៀង ធី​ធី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ម៉ាស្សា និង​ទី​៣ ​ឈ្មោះ ង្វៀង ង៉ុ​ង​ដាក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​។​​ ជនជាតិ​វៀតណាម​ខាងលើ ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​៕