ពេលនេះយើងងាកមកមើលជីវិតមួយគ្រួសារទៀត ដែលមានភាពលំបាកមិនចាញ់ បងស្រីពិការប៉ុន្មាននោះឡើយ។ ប្អូនស្រីម្នាក់ត្រូវចិញ្ចឹមប្អូនចំនួន៤នាក់ទៀត ដែលប្អូនទាំងនេះ ហាក់មានការលំបាកយ៉ាងខ្លាំង ក្រោយពេលដែលឪពុកម្តាយរត់ចោល ទាំងគ្មានស្តាយស្រណោះ ទាំងដែលកូនៗកំពុងតែត្រូវការឲ្យលោកមើលថែបីបាច់ និងផ្តល់ភាពកក់ក្តៅ នោះ ពេលនេះកុំថាឡើយភាពកក់ក្តៅពីម្តាយឪពុក សូម្បីតែអង្គរច្រកឆ្នាំងក៏គ្មានផង។ ក្នុងនាមជាបងស្រីម្នាក់ និងជាក្មេងស្រីម្នាក់ ត្រូវដើរតួជាឪពុកផង ម្តាយផង ដើម្បីចេញទៅរកម្ហូប ដើម្បីចិញ្ចឹមក្រពះ។ ចំណែកប្អូនៗកំពុងតែស្រែកឃ្លាន បើសិនជាគ្មានអ្នកជិតខាងទេ ពេលនេះគ្រួសារមួយនេះ មិនដឹងទៅជាយ៉ាងណានោះឡើយ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ព្រះគុណម្ចាស់ ស៊ាន ច័ន្ទដារ៉ា បានរៀបរាប់នៅក្នុងគណនីថា "ក្មេងៗ ដែលរស់នៅមានការខ្វះខាត ខ្វះអាហារ នៅខេត្តព្រៃវែង ញាតិញោមអាចចូលរួមបន្តឧបត្ថម្ភបានតាម ទឹកចិត្ត Poor children need help. Everybody can help. Contact me for donate to help poor children. លេខអាត្មាភាព Tel : 016542254 I Will to poor children house on next Monday. នឹងនាំជនួយ ទៅជួយក្មេងៗនៅថ្ងៃច័ន្ទ ទី25ខាងមុខនេះ 22/06/2018 ។
មានវីដេអូ៖ ប្រភព៖ ស៊ាន ច័ន្ទដារ៉ា