មហាសេដ្ឋីចិន ក្រាលលុយរាប់លានដុលា្លរនៅលើតុ រៀបជាអក្សរកម្ពុជា បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង...(មានវីដេអូ)
កាលពីប៉ុន្មានថ្ងៃមុន មហាសេដ្ឋីចិនមួយរូប ដែលមានប្រាក់រាប់លានដុល្លារ បានមកធ្វើកម្មវិធីមនុស្សធម៏ និងចែកអំណោយដល់ក្មេងៗនៅសាលាស្ទឹងមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។ មហាសេដ្ឋរូបស្រស់និងជាពាណិជ្ជករនៅប្រទេសម៉ាឡេស៊ី ផ្នែកអចលទ្រព្យ បានយកប្រាក់រាប់លានដុល្លារ សុទ្ធតែក្រដាស់ប្រាក់១០០ ដុល្លារមកគលើតុ រៀបជាអក្សរ CAMBODIA ដែលនេះចង់បញ្ជាក់ថា លោកបាននឹងកំពុងនៅប្រទេសកម្ពុជា។ មហាសេដ្ឋរូបស្រស់ មានឈ្មោះថា Wong Chi-Hua អាយុ៣៥ឆ្នាំ ជាពាណិជ្ជករជនជាតិចិន ដែលធ្វើជំនួញនៅម៉ាឡេស៊ី ផ្នែកអចលទ្រព្យ និងតែងតែមានសកម្មភាពផ្នែកអំពើមនុស្សធម៌ជាច្រើន រហូតបានទទួលកិត្តនាមពិសេសពីសំណាក់ រាជវង្សានុវង្សនិងរដ្ឋាភិបាលរបស់ម៉ាឡេស៊ី៕
មានវីដេអូ៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។