បុរសស្រវឹងស្រាម្នាក់ ជិះម៉ូតូមកឆ្លងទូកដរ ពេលឆ្លងដល់ចម្ងាយប្រហែលជាង ៣០ម៉ែត្រពីច្រាំង បែកគំនិត លោតទឹកសម្លាប់ខ្លួន
កណ្ដាលៈ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅវេលាម៉ោង១២យប់ នៅចំណុចកំពង់ចំលងព្រែកតូច ភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ ដោយបុរសម្នាក់ ជិះម៉ូតូមកឆ្លងទូកដរ(កំពង់ចំលងព្រែកតូច)ពេលឆ្លងដល់ចម្ងាយប្រហែលជាង ៣០ម៉ែត្រពីច្រាំងជនរងគ្រោះ មានសភាពស្រវឹងស្រា បានលោតទឹក ហើយក៏បាត់ខ្លួនតែម្ដង។ លុះដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨៖១៥នាទីព្រឹក ទើបប្រទះឃើញសាកសពអណ្តែកទឹកក្នុងទន្លេបាសាក់ ស្ថិតនៅភូមិពោធិលើ ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ទាងហោ ស៊ុយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិក នៅភូមិព្រែកឃុំ ត្រើយស្លា ស្រុក ស្អាង ខេត្តកណ្តាល។ ក្រោយពីពនិត្យរួចសពបានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។