កញ្ញា គង់វង្ស យ៉ាទី ស្រស់ស្រាយ ពេលបានឃើញស្នាមញញឹមពីក្មេងៗ និង ការទទួលយ៉ាងកក់ក្តៅពីប្អូន...
-

ពិធីការិនី កញ្ញា គង់វង្ស យ៉ាទី ដែលទទួលបានការសរសើរជាច្រើនពីសំណាក់ ពុក ម៉ែ បងប្អូន ហើយកញ្ញា តែងតែចូលរួមសមនុស្សធម៏ដើម្បីជួយដល់សង្គម ជាពិសេសក្មេងៗដែលកំពុងត្រូវការក្តីស្រលាញ់ពីពុកម៉ែ បងប្អូនទាំងអស់គ្នា។ កាលពីថ្ងៃទី២៣ ខែមិថុនា តារាស្រីរូបនេះ ក៏បានទៅជួបជាមួយនិងប្អូនៗ និងបង្ហាញពីសេចក្តីស្រលាញ់ និងស្នាមញញឹមយ៉ាងកក់ក្តៅទៅកាន់ប្អូនៗផងដែរ។ នៅក្នុងការជួបជាមួយប្អូនៗនោះផងដែរ កញ្ញា ក៏មានរបស់បន្តិចបន្តួច ជូនដល់ប្អូន។ ក្នុងនោះកញ្ញា ក៏បានលើកឡើងថា "ពេលដែលចែករំលែកស្នាមញញឹមដល់អ្នកដ៏ទៃ​ យើងផ្ទាល់ក៏មានក្តីសុខនិងពេញចិត្តអ្វីដែរខ្លួនធ្វើបានធ្វើ​ សង្ឃឹមថារឿងល្អៗដែរខ្ញុំបានធ្វើនិងនាំស្នាមញញឹមពិតប្រាកដនិងក្តីសុខមកអោយខ្ញុំក្នុងជីវិត♥️?វាជាការចងចាំដល់មានន័យ♥️​ ក្មេងៗកំព្រានិង​ទីទ័ល​ក្រនៅ​មណ្ឌល​ម្លប់កុមារ​ ក្រុងតាខ្មៅ"។ កញ្ញា ក៏បានបន្ថែមទៀតថា "រូបភាព​មួយសន្លឹកនេះរយពាន់អត្ថន័យ​ គាត់ជាក្មេងខ្វះខាតការហូបចុក​ ខ្វះភាពកក់ក្តៅ​ មិនបានរៀនសូត្រ​ រស់នៅលំបាក​ នៅលើពិភពលោកនេះគ្មានអ្នកណាចង់លំបាក់ទេ​ ចឹងបើយើងមានតិចរឺច្រើនត្រូវជួយគ្នាទៅតាម​សម្ថភាព​ "

ប្រភព៖ គង់វង្ស យ៉ាទី