ខ្យល់កន្រ្តាក់ លាយឡំភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាល​ឲ្យ​បាក់​បង្គោល​ភ្លើង និង​រលំ​ដើមឈើ​ជាច្រើន​កន្លែង
-

ភ្នំពេញ​ ៖ កាលពី​ល្ងាច ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ម្សិលមិញ ក្នុង​រាជធានី​ភ្នំពេញ​ ភ្លៀង​ធ្លាក់​ខ្លាំង​ដោយ​លាយឡំ​និង​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​បាក់​បង្គោល​ភ្លើង និង​រលំ​ដើមឈើ​ជាច្រើន​កន្លែង​។​ ​យោងតាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ទីតាំងខណ្ឌដូនពេញ​៖ ១-​រលំ​ដើម​ក្ងោក​មួយ​ដើម​តូច នៅត្រង់ចំណុច​ផ្លូវ​លេខ​២១៥ កែង​មហាវិថី​ព្រះ​នរោត្តម និង​ទ្រេត​ដើម​អំពិល​មួយ​ដើម​ធំ ខាងមុខផ្ទះ​លេខ​១២​អឺ​០ ផ្លូវ​លេខ​១៨៤ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​ ២-​រលំ​បាក់​ដើម​ត្របែកព្រៃ​មួយ​ដើម នៅត្រង់ចំណុច​ទល់មុខ​ក្រសួង​ព័ត៌មាន មហាវិថី​ព្រះមុន្នីវង្ស សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​ ៣-​រលំ​បង្គោល​ភ្លើង​មួយ​ដើម នៅត្រង់ចំណុច​ផ្លូវ​លេខ​២១៤ កែង​ផ្លូវ​លេខ​៥១ ភូមិ​៣ (​បណ្តាលអោយ សង្កត់​លើ​រថយន្ត​ចំនួន​២​គ្រឿង និង​៥​គ្រឿង​ទៀត ត្រូវបាន​ខ្សែកាប​ធ្លាក់​សង្កត់​លើ​ក្បាល​រថយន្ត​) និង​រលំ​ដើមឈើ​មួយ​ដើម នៅ​ចំណុច​ផ្លូវ​លេខ​២១៤ កែង​ផ្លូវ​លេខ​២២២ ភូមិ​៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​ ៤-​រលំ​ដើម​រំ​កាញ់ មួយ​ដើម​ធំ នៅ​ចំណុច​ផ្លូវ​លេខ​១១៨ កែង​ផ្លូវ​លេខ​៦១ ភូមិ​៥ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ (​មិន​បណ្តាល អោយ​គ្រោះថ្នាក់ ឬ​ខូចខាត​អ្វី​ទេ​)​។​ ៥-​រលំ​ដើមឈើ​មួយ​ដើម​ធំ នៅត្រង់ចំណុច​ខាងមុខ​ផ្សារ​ទំនើប​ផេ​នស​ល ផ្លូវ​អាចារ្យ​ស្វា ភូមិ​២ និង​ក្ងោក​មួយ​ដើម​តូច នៅលើ​សួនច្បារ ក្បែរ​រូបសំណាក​សម្តេច​តា វិថី​សុរាម្រិត សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​ ​ដោយ​ឡែ​ន​នៅ​ខណ្ឌ​មករា បាន​រលំ​ដើមឈើ​ចំនួន​២​ដើម​ផងដែរ គឺ​១.​មុខផ្ទះ លេខ​១០៤+១០៦ ផ្លូវ​លេខ​១២៨ ភូមិ​៣ សង្កាត់​មនោ​រម្យ​​និង​២.​ដីឡូត៍ អតីត​ការិយាល័យ​នគរបាល​ចរាចរណ៍​ក្រុង ផ្លូវ​៩៣ ភូមិ​១ សង្កាត់​មនោ​រម្យ​៕

ដោយ៖​ និស្ស